ពិធីប្រគល់ទទួល និងបំពាក់ឯកសណ្ឋានជូនប្រជាការពារភូមិ ក្រោមវត្តមានឯកឧត្តម ច័ន្ទ ណារឿង មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣!

0

ព្រះវិហារ: ឯកសណ្ឋានប្រជាការពារភូមិចំនួន១៥ឈុត តំបងភ្លើង៣ដើម និងអាវកាក់៣ ស្មើ២,៣០០,០០០៛ ត្រូវបានឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ ណារឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នាំយកទៅប្រគល់ និងបំពាក់ជូន ដល់ប្រជាការពារភូមិ ចំនួន៣ភូមិ ស្ថិតនៅក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងនោះរួមមាន÷ ភូមិត្រពាំងសង្កែខាងកើត ភូមិគោកស្រឡៅ និងភូមិឈើទាលគង ដោយក្នុងមួយភូមិទទួលបានឯកសណ្ឋានប្រជាការពារចំនួន៥ឈុត តំបងភ្លើង១ និងអាវកាក់១ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ក៏បានធ្វើការផ្តាំផ្ញើរ ទៅដល់បងប្អូនប្រជាការពារ ដែលទទួលបាននូវការបំពាក់ឯកសណ្ឋានជូននាថ្ងៃនេះថា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ បម្រើ ការងារ លើកកម្ពស់ ក្នុង ការ អនុវត្ត តួនាទី ភារកិច្ច ឲ្យ កាន់តែ មាន ប្រសិទ្ធភាព នៅក្នុងការ រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ហើយជៀសវាងពាក់ នូវឯកសណ្ឋាននេះ ទៅប្រព្រឹត្តខុស ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រជាការពារ៕សួនលីណា