ពលរដ្ឋ​ក្នុង​ស្រុក​ស្ទឹងត្រង់​ អបអរសាទរចំពោះ អាជ្ញាធរដែលបាន​ផ្តល់​ផ្លូវ​បេតុង​ និង​ ផ្លូវ​ក្រាល​កៅស៊ូ​ ១​ខ្សែ​ ថ្មី​ទៀត​

0

កំពង់ចាម​:​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ស្ទឹងត្រង់​ ពិត​ជា​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​ៗ​ជាបន្តបន្ទាប់​ ក្រោម​ការ​យក​ទឹក​ទុក​ដាក់​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ អាជ្ញាធរ​ខេត្តកំពង់ចាម​ ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ ជាក់ស្ដែង​នាព្រឹក​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន​ បាន​អញ្ជើញ​ចុះពិនិត្យការស្ថាបនាផ្លូវបេតុង​អាមេ ១ខ្សែ ប្រវែង០១​គីឡូម៉ែត្រ​ ទទឹង៩ម៉ែត្រ​ និងផ្លូវក្រាលកៅស៊ូប្រវែង ៣.៧គីឡូម៉ែត្រ​ នៅចំណុចភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​ចុះពិនិត្យសាលាឃុំទួលសំបួរ ដែលមកដល់បច្ចុប្បន្ននេះ សម្រេចការងារសាងសង់បានប្រមាណជា​ ៤០% ហើយ ។
និងបាន​ឆ្លៀត​ឱកាស​ជួបជាមួយបុគ្គលិកមណ្ឌលសុខភាពទួលសំបូរ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន៣០០ដុល្លារ ដល់មណ្ឌលសុខភាព នេះដែរ ៕