អភិបាលស្រុកកំពង់ត្រាចចុះរៀបចំសណ្តាប់ធ្នាប់ផ្សា

0

(កំពត) ថ្ងៃព្រហស្បត្តិ៍៩រោចខែអាសាឍឆ្នាំកុរឯកស័ក ពស២៥៦៣ត្រូវនិងថ្ងៃទី២៥ខែកក្កដាឆ្នាំ2019 នៅវេលាម៉ោង8និង30នាទីព្រឹកលោកអូនខនអភិបាលនៃគណះអភិបាលស្រុកកំពង់ត្រាចបានអមដំណើរដោយមន្ត្រីសាលាស្រុកនិងលោកអធិការរងនិងកងអាវុធហត្ថស្រុកបានចុះពិនិត្យស្ថានភាពនៅជំុវិញវិញផ្សារកំពង់ត្រាចដើម្បីរៀបចំសណ្ដាប់ធ្នាប់ផ្លូវចូលផ្សារអោយបានល្អប្រសើរមិនអោយមានភាពកកស្ទះដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវកធ្វើដំណើរចេញចូលហើយមានភាពងាយស្រួលទៀតផង។ទន្ទឹមជាមួយគ្នានេះដែរលោកអូនខនអភិបាលនៃគណះអភិបាលស្រុកកំពង់ត្រាចក៏បានសួរសុខទុកនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងអាជីវកលក់ដូរនៅក្នុងផ្សារនិងជំុវិញផ្សារនៅការរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណះនិងបរិស្ថានអនាម័យនៅក្នុងផ្សារនិងជំុវិញផ្សារអោយបានល្អប្រសើរឡើងថែមទៀត។ការសួរសុខទុកនិងសណេះសំណាលរបស់លោកអភិបាលស្រុកធ្វើអោយបងប្អូនប្រជាពលរដ្ឋនិងអាជីវកលក់ដូរទាំងអស់មានភាពសប្បាយរីករាយយ៉ាងខ្លាំងហើយពួកគាត់ក៏សូមថ្លែងអំណរអរគុណនឹងជូនពរដល់លោកអភិបាលនៃគណះអភិបាលស្រុកនិងក្រុមការងាររបស់លោកទាំងអស់អោយជួបប្រទះតែពុទ្ធពរបួនប្រការគឺអាយុ វណ្ណះ សុខះ ពលះកុំបីឃ្លាងឃ្លាតឡើយ៕