ខេត្តពោធិ៍សាត់៖ យ៉ាងតិចរថយន្តបាកុងកែច្នៃ ៣១គ្រឿង ត្រាក់ទ័របាកុង ០១គ្រឿង ម៉ាស៊ីនរ៉ៃមានកង់យោង ០៩គ្រឿង គោយន្ដកន្រ្តៃ និងរថយន្ដ ហុីយ៉ាន់ដាយ ផងដែរ ដែលជាមធ្យោបាយក្នុងបុព្វហេតុបទល្មើសព្រៃឈើដោយគ្មានលិខិតអនុញាត ត្រូវបានរិបអូស និងដកហូត រួចដុតបំផ្លាញចោល គិតចាប់ពីល្ងាចថ្ងៃទី១៨ រហូតដល់ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា នៅស្រុកក្រគររិបអូស និងដកហូតនូវវត្ថុតាងដឹកជញ្ជូនបទល្មើសឈើដោយគ្មានលិខិតអនុញាត គោយន្ដកន្រ្ទៃ ១គ្រឿង រថយន្ត ហុីយ៉ាន់ដាយ ១គ្រឿង ប្រគល់ទទួលជូនមន្រ្តីរដ្ឋបាលព្រៃឈើ រថយន្ដបាកុងចំនួន ៣គ្រឿងដុតកំទេចចោល។
ប្រភពខាងលើបន្តថា នៅស្រុកភ្នំក្រវាញរិបអូស និងដកហូតរថយន្ដបាកុងចំនួន ១០គ្រឿង ដុតកំទេចចោលចំនួន ០៧គ្រឿង កាត់ជាកំណាត់ៗដោយភ្លើងខ្យល់អុីត្រូសែនចំនួន ០២គ្រឿង នៅសល់ ០១គ្រឿងទុកប្រើប្រាសក្នុងបុព្វហេតុការងារសិន ។ ចំណែកនៅស្រុកបាកាន រិបអូស និងដកហូតរថយន្ដបាកុងចំនួន ០១គ្រឿងដែរ មិនទាន់បានធ្វើអ្វីនៅឡើយ ។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះនៅស្រុកវាលវែងឯនេះវិញ រិបអូស និងដកហូត រថយន្ដបាកុងចំនួន ១៧គ្រឿង ដុតកំទេចចោល ត្រាក់ទ័រ១គ្រឿងចំនួន ០១គ្រឿងទុកប្រើប្រាសក្នុងបុព្វហេតុការងារសិន រួមទាំងម៉ាស៊ីនរ៉ៃមានកង់យោងចំនួន ០៩គ្រឿង និងផ្លែរណាខ្សែចំនួន ១៥ខ្សែ ដុតកំទេចចោល ដូច្នេះរថយន្ដបាកុងកែច្នៃ សរុបចំនួន ៣១គ្រឿង ត្រាក់ទ័របាកុងចំនួន ០១គ្រឿង គោយន្ដកន្រ្តៃចំនួន ០១គ្រឿង និងរថយន្ដម៉ាក ហុីយ៉ាន់ដាយ ១គ្រឿង ហើយក្រុមការងារនៅបន្តធ្វើការបង្រ្កាបយ៉ាងសស្រាក់ស្រស្រាំបន្តទៀតនៅឡើង ៕ ចេង ពុំ