ព្រះជេគុណគុណ្ណវឌ្ឍោ សន សារឹទ្ធ ព្រះគ្រូចៅអធិការវត្តប្រាសាទរាជាធិបតី(ហៅវត្តព្រិន្ទ)ត្រូវបានតែងតាំង នាមបញ្ញត្តិ ជាព្រះឧបជ្ឍាយ៍

0

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ ព្រះគ្រូចៅអធិការវត្តប្រាសាទរាជាធិបតី(ហៅវត្តព្រិន្ធ) គុណ្ណវឌ្ឍោ សន សារឹទ្ធ ត្រូវបានតែងតាំង នាមបញ្ញត្តិ ជាព្រះឧបជ្ឍាយ៍ និង បានធ្វើពិធីស្រោចព្រះគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តប្រាសាទរាជាធិបតី ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីតែងតាំងនោះដែរ ដោយមានការអញ្ជើញចូលរួមពី គណៈព្រះអធីបតីដ៍ខ្ពងខ្ពស់ របស់សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត សៀមរាប រួមនិង លោកយាយជី តាជីបងប្អូនប្រជាពលរដ្ឋប្រមាណជាង៧០០នាក់។

សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលនៅក្នុងពិធីតែងតាំងនោះដែរថា ពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនាត្រូវប្រកាន់ភ្ជាប់ធម៌អហិង្សា ដែលធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាពគ្មានអំពើហឹង្សាប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត។ព្រះអង្គមានបន្ទូលបន្តថា ដោយសារប្រទេសមានសន្តិភាពនេះហើយ ដែលធ្វើអោយវិស័យព្រះពុទ្ធសាសនា មានការរីចម្រើនគួអោយកត់សំគាល់ នៅគ្រប់ទីកន្លែងមានវត្តអារាមសំរាប់ប្រជាពលរដ្ឋធ្វើបុណ្យទានបានយ៉ាងសប្បាយរីករាយ ព្រះសង្ឃក៍បានគង់នៅរៀនសូត្រក្នុងវត្តដោយគ្មានការភ័យខ្លាចអ្វីឡើយ។
អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានមានប្រសាសន៍ថា កម្មវិធីសាសនានេះ ជាការផ្សាភ្ជាប់នូវចំណងទាក់ទង រវាង ពុទ្ធចក្រ និង អាណាចក្រ នៅក្នុងខេត្តបង្ហាញអោយឃើញ ពីភាពស្និតស្នាលយ៉ាងក្រៃលែង ដោយសារមានស្ថានភាព នយោបាយពេញលេញ មានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងបរិយាកាស រីករាយ អភិវឌ្ឍប្រទេសជាតិ សមិទ្ធផល កេរ្តិ៍ដំណែល ពីគោលនយោបាយឈ្នះឈ្នះ របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានផ្ដួចផ្ដើមគំនិត អនុវត្តគោលនយោបាយឈ្នះឈ្នះនេះ ដើម្បីបង្រួបបង្រួមជាតិ នាឆ្នាំ១០៩៨ មកដល់ពេលនេះ ដែលប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ មានការអភិវឌ្ឍ លើគ្រប់វិស័យ។
លោកបន្តថា ក្នុងរបបប្រល័យពូជសាសន៍ ប្រទេសកម្ពុជាត្រូវបានរលាយសាបសូន្យទាំងស្រុង សូម្បីតែវត្តអារាម ទីសក្ការៈនានា ត្រូវក្លាយជាកន្លែងចិញ្ចឹមសត្វ ធ្វើជាគុគជាកន្លែងធ្វើទណ្ឌកម្មហើយយើងក៏គ្មានឱកាស រួមគ្នាក្នុងកសាងប្រទេសមកវិញនោះទេ លុះមកដល់ឆ្នាំ ១៩៧៩ យើងបានរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានធ្វើការរំដោះជាតិ រហូតមកដល់ឆ្នាំ១៩៩៨ទើបមានដំណោះស្រាយបញ្ចប់ជម្លោះ។ មកដល់ពេលនេះ គួរអោយមានមោទនភាពណាស់ យើងធ្វើពិធីព្រះពុទ្ធសាសនាបានយ៉ាងសប្បាយ រីករាយ ខុសបណ្តាប្រទេសខ្លះ នៅលើពិភពលោក គេកំពុងតែមានវិបត្រសាសនា សង្គ្រាមសាសនា ដោះស្រាយមិនចេញ ។
យោងតាមរបាយការណ៍សាងសងសមិទ្ធិផលនានាក្នុងវត្តប្រាសាទរាជាធិបតី(ហៅវត្តព្រិន្ធ)ចាប់ពីឆ្នាំ២០០២ ដល់ ឆ្នាំ២០១៩ មានដូចជា ដឹកនាំបរិស័ទុកសាងឈាបនដ្ឋាន កសាងផ្ទះជូនប្រជាពលរដ្ឋចំនួន២ខ្នង កសាងសាលាឆទានភូមិវាល កសាងសាលាលបុណ្យនៅទំនប់៧៨ និងសមិទ្ធិផលផ្សេងៗជាច្រើនទៀតដោយចំណាយថវិការអស់សរុប ១,១៤៥,០០០ ដុល្លារ ៕