បន្ទាប់ពីចលនាមនុស្សលើកគ្នាចាប់ដីនិងសង់ខ្ទមនៅមាត់អូរព្រំដែនជិតស្ទឹងបត់អាជ្ញាធរនីងកងកម្លាំងព្រមានចាត់វិធានការក្តៅ

0

ខេត្តបន្ទាយមានជ័យប  បន្ទាប់ពីមានចលនាមនុស្សលើកគ្នាចាប់ដីនិងសងខ្ទមបែបអាណាធិបតេយ្យនៅមាត់អូរព្រំដែនកម្ពុជា ថៃជិតច្រកស្ទឹងបត់ស្ថិតនៅភូមិស្ទឹងបត់និងភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីអាជ្ញាធរនីងកងកម្លាំងព្រមានចាត់វិធានការក្តៅ ។

លោកស្រិល អិនចៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាក្រុមមនុស្សដែលហៅខ្លួនឯងថាជាពលរដ្ឋនិងជាបុគ្គលយោធាមួយចំនួន បានលើកគ្នាទៅចាប់ដីនិងសង់រោង សង់ខ្ទមបែបអាណាធិបតេយ្យនៅចំណុចមាត់អូរព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រភូមិស្ទឹងបត់និងភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលយ៉ាងអាណាធិបតេយ្យពេញទំហឹង។លោកបានបញ្ជាក់ឲ្យដឹងទៀតថាដើម្បីឆ្លើយតបទៅបញ្ហានេះរដ្ឋបាល មន្ត្រីអាជ្ញាធរភូមិ សង្កាត់បានចេញទៅណែនាំនិងហាមឃាត់។ សកម្មភាពក្រុមមនុស្សទាំងនោះហើយន៨ងមានវិធានការក្តៅ ប៉ុន្តែ ពេលមន្ត្រីចេញមកវិញ សកម្មភាពទាំងនោះបានធ្វើបន្តបែបផ្គើន បែបគ្មានគោរពច្បាប់ទម្លាប់ដូចជាចូលទៅកាប់ឆ្ការ រុករានទន្ទ្រាន បំផ្លាញដំណាំរបស់ម្ចាស់ដីគេដែលទុកជាការប្រមាថដល់អាជ្ញាធរសាធារណ:យ៉ាងខ្លាំង ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាទីតាំងដីដែលក្រុមជនមនុស្សទាំងនោះចូលទៅរំលោភគឺជាដីក្នុងចំណីអូរក្នុងប្រវែងពីកណ្តាលអូរពី២០ទៅ៦០ម៉ែត្រពោលគឺដីនោះ ជាសិទ្ធិអាចអាស្រ័យផលរបស់ម្ចាស់ក្បាលដីស្របច្បាប់នៅទីនោះមិនមែនជាដីសល់ទំនេរដែលអ្នកផ្សេងអាចចូលទៅចែកគ្នានិងចាប់ដីដែលអាជ្ញាធរមិនទទួលស្គាល់បែបនេះឡើយ ។

ម្យ៉ាងវិញទៀត លោកស្រិល អិន ទម្លាយឲ្យដឹងថាក្នុងសមាសភាពក្រុមមនុស្សចូលទៅចាប់ដីទាំងនោះមានជាបុគ្គលយោធា កំពុងបំពេញការងារនិងយោធិនចូលនិវត្តន៍ ដែលពួកគេបានមកបំផុសពលរដ្ឋឲ្យចូលរួមបានជាកម្លាំងតាមពិត បុគ្គលយោធាទាំងនោះ អាចធ្លាប់អង្គភាពឲ្យចូលឈរជើងការពារព្រំដែនកាលសភាពការតានតឹងរវាងកម្ពុជា ថៃកាលពីឆ្នាំ២០០៨ លុះសភាពធូរស្រាល អង្គភាពក៏ឲ្យដកថយអស់ហើយពោលគឺយោធាទៅឈរជើងពេលទ្រោលសភាពការណ៍កាលណោះមិនមែនឲ្យទៅឈរជើងហើយយកដីដែលមានម្ចាស់នោះឡើយដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចរង់ចាំកិច្ចសហការពីម្ចាស់ដីស្របច្បាប់ដាក់បណ្តឹងផង អាជ្ញាធរនឹងមានវិធានការក្តៅលើក្រុមមនុស្សអាណាធិបតេយ្យទាំងនោះ ។
លោកហាំ វណ្ណះ មេបញ្ជាការនគរបាលការពារព្រំដែនគោកវរ:សេនាតូចលេខ៨៩១ បានឲ្យដឹងដែរថាជាវិធានការរដ្ឋបាល កម្លាំងនគរបាលប៉ុស្តិ៍លេខ១០នៃវរ:បានចុះទៅប្រាប់និងហាមឃាត់ក្រុមមនុស្សដែលលើកគ្នាទៅចាប់ដីនិងសង់ខ្ទម សង់រោងបែបផ្ទះហោះផ្ទះហើរនៅមាត់អូរព្រំដែនក្នុងភូមិសាស្ត្រឈរជើងទទួលខុសត្រូវរបស់ប៉ុស្តិ៍ព្រំដែនហើយ លោកចាត់ទុកសកម្មភាពរបស់ជនទាំងនោះ ថាធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណ: និងមិនគោរពច្បាប់ទម្លាប់ ហើយទោះជាក្រុមជនទាំងនោះស្តាប់ឬមិនស្តាប់ មិនអនុវត្តតាមក៏ដោយ ក៏អង្គភាពមានរបាយការណ៍ផ្លូវច្បាប់សម្រាប់សហការចាត់ការលើបុគ្គលបង្កចូលរំលោភបំពានលើដីនៅមាត់អូរព្រំដែនទាំងនោះ ។
ចំណែកឈ្មោះឈាង ឆលីន ភេទប្រុសដែលជាម្ចាស់ក្បាលដីខ្លួនបានទិញដីចម្ការនេះពីឈ្មោះជុន មូល មានទំហំ២,៨២៩៤ហិចតា ហើយឈ្មោះជុលមូល បានផ្ទេរកម្មសិទ្ធិដីនោះពីឈ្មោះ មាស វិចិត្រហៅតុន ជាអតីតមន្ត្រីយោធាកងពលលេខ១២ ក្បាល់ដីត្រូវទៅដល់មាត់អូរ តែក្នុងផ្លូវច្បាប់ដីចំណីអូរជាកម្មសិទ្ធសាធារណ:របស់រដ្ឋ ។លោកបន្តបន្តថាដីនោះ ខ្លួនបានឲ្យគេធ្វើចម្ការរាល់ឆ្នាំជារៀងមកប៉ុន្តែខណ:ពេលហាងឆេងដីធ្លីឡើងថ្លៃនេះក៏មានក្រុមមនុស្សដែលសំអាងថាជាពលរដ្ឋ ជាបុគ្គលទាហាននៅបម្រើការ និងទាហានចូលនិវត្តន៍លើកគ្នាទៅចាប់យកកន្ទុយដីជាប់មាត់អូរជ្រៅជាអូរព្រំដែនរបស់ដីខ្លួន ក្រុមនេះ បានទៅវាយបង្គោលរបងរបស់លោកចោល ហើយឈូស ឆាយដី ដាំបង្គោលថ្មី និងសង់សំណង់ខ្ទម ផ្ទះក្នុងបំណងធ្វើឲ្យឃើញថាមានលំនៅឋានរស់នៅ ។
ទាក់ទិនបញ្ហានេះ ឈ្មោះថោង ប៉ាន អាយុ៤០ឆ្នាំលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ជាយោធានៅបរ:៥១៣-ថ្មសិន កងពលតូចថ្មើរជើងលេខ៥១ និងឈ្មោះសំ សារឿន យោធិនពិការជាអតីតកងទ័ពនៅវរ:លេខ២៣ យោធាខេត្តឧត្តរមានមានជ័យ ពិការពីឆ្នាំ១៩៨៦ បានប្រាប់ថាក្រុមគាត់មានយោធា មានយោធិនពិការនិងពលរដ្ឋជាច្រើននាក់ ហើយរួមគ្នាមកសង់ខ្ទមនិងផ្ទះឲ្យបានយ៉ាងតិច១៥ខ្នងគ្រួសារនៅដីមាត់អូរព្រំដែនក្នុងសង្កាត់ផ្សារកណ្តាលនេះ ពួកខ្លួនហ៊ានចូលមកចាប់ដីនិងសាងសង់ផ្ទះដូច្នេះ ព្រោះសំអាងការប្រគល់ផ្ទាល់មាត់នូវដីនេះពីមេឈ្មោះមាស វិចិត្រ ហៅតាតុន ទាហានប៉ារ៉ា អតីតទាហាននៅកងពលលេខ១២កូនដំរី របស់លោកឡៃ វីរ: ហើយដីនោះជារបបយោធិនកាលឈរជើងទីនោះ តាំងពីមុនដកបន្ទាយចេញ ។ប៉ុន្តែដោយពួកខ្លួនជាប់រវល់ក្នុងភារកិច្ច សុំច្បាប់មេបញ្ជាការមិនបាន ទើបមិនបានកាន់កាប់ អាស្រ័យផលនិងសង់ផ្ទះឬតាំងលំនៅពោលគឺទើបមកសង់ផ្ទះនិងវាតដីសម្គាល់ម្ចាស់នាពេលនេះ៕ដោយ៖ឃិន គន្ធា