ស្ទឹងត្រែង៖ សពនាយទាហានរងពីរនាក់ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ បាក់ស្រុតដីស្ពានអូរម៉ា ខណ:កំពុងជិះម៉ូតូឆ្លងកាត់ បំណងមកខេត្តព្យាបាលជម្ងឺ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសៀមប៉ាង ក្នុងសកម្មភាពស្វែងរកសពជនរងគ្រោះ នាយទាហានរងទាំងពីរ ក្រោយពីរបាត់ខ្លួននាយទាហានទាំងពរនាក់
ក្រុមការងារបានជិះកាណូតស្វែងរកតែមិនឃើញ លុះដល់ព្រឹកថ្ងៃទី២៦កក្កដានេះ ទើបរកសពឃើញ នៅចំនុចក្រោមកោះទន្សាយ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង មានចំងាយពីកន្លែងកើតហេតុជាង១០គីឡូម៉ែត្រ។
សូមរម្លឹកថា:កាលពីព្រឹកថ្ងៃទី២៤កក្កដា កន្លងទៅ នាយទាហានរងទាំងពីរ បានជិះគ្នាបំណងមករកពេទ្យព្យាបាលជម្ងឺក្រុនចាញ់ ដោយនាយទាហានរងម្នាក់ឈ្មោះ សុខ សុវណ្ណឌី មានជម្ងឺក្រុនចាញ់ ខណ:
មកដល់ចំនុចលើស្ពានអូរម៉ា ក៏ត្រូវបានបាក់ស្រុតដី ធ្លាក់នាយទាហានរងទាំងពីរចូលទៅក្នុងទឹកដែលកំពុងហូរជន់ជោរកួចត្របាញ់ បណ្តាលឲ្យបាត់ខ្លួននាយទាហានរងទាំងពីរតែម្តង ។
បើតាមការឲ្យដឹងពីមន្រ្តីយោធានៅតំបន់នោះ បានឲ្យដឹងដែរថា:សពជនរងគ្រោះ នាយទាហានរងទាំងពីរឈ្មោះ ភិនី ដាលិ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំភ្នំ ស្រុកអង្គរជ័យ ខេត្ត
កំពត មានតួរនាទីជាពលបាលទោរ នាយក្រុមស៊ើបការណ៍ អង្គភាពវរ:សេនាតូចកាំភ្លើងធំចំណុះយោធភូមិភាគ១ ។ និងម្នាក់ទៀតឈ្មោះ សុខ សុវណ្ណឌី ភេទប្រុស អាយុ២១ឆ្នាំ ឋាន:ពលបាលទោរ មានស្រុកកំណើតនៅភូមិ៣ ឃុំ១ សង្កាត់មិត្តភាព ក្រុង/ខេត្តព្រះសីហនុ ។
បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរ ត្រូវបានក្រុមការងារនៃកម្លាំងនគរបាលស្រុកសៀមប៉ាង បាននាំយកមកពិនិត្យ នឹងរៀបចំបញ្ជូននៅប្រគល់ឲ្យគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។សូមបញ្ជាក់ថា:នាយស៊ើបការ ភីនី ដាលិ អត្តលេខ:២៤៧៣៨០ និងនាយទាហានរង សុខ សុវណ្ណឌី បានមកបម្រើការនៅអង្គភាពវរ:សេនាតូច កងកាំភ្លើងធំ ចំណុះឲ្យយោធភូមិភាគទី១ ប្រចាំការនៅតំបន់អូរគួក ក្បែរព្រំដែនកម្ពុជា-ឡាវ នៃខេត្តស្ទឹង
ត្រែង ៕




































