ពលរដ្ឋខ្មែរម្នាក់ឆ្លងចូលទៅរកស្ពាយឈើនៅទឹកដីថៃ ត្រូវទាហានថៃបាញ់រងរបួស

0

ព្រះវិហារ: ប្រជាពលរដ្ឋចំណាកស្រុកម្នាក់ លួចឡើងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ទៅរកស្ពាយឈើប្រណិតចេញពីទឹកដីថៃ មកកម្ពុជាតែត្រូវទាហានថៃ បាញ់បណ្តាលឲ្យរងរបួសហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣.០០នាទី យប់ទាបភ្លឺថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមប្រភពព័ត៌មានច្បាស់ការថា ជនរងគ្រោះមានឈ្មោះ ជឹម យូឡុង ភេទប្រុស អាយុ២៦ឆ្នាំ (រងរបួស) ដោយសារសមត្ថកិច្ចថៃបាញ់ត្រូវចំនួន១គ្រាប់ចំគូទ ធ្លុះមកភ្លៅខាងឆ្វេង។ប្រភពបន្តថា បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកនាំយកទៅជួយសង្គ្រោះជីវិតយ៉ាងស្ងាត់ៗផងដែរ៕ សួន លីណា