ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១០០៣ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទីល្ងាច ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួនម្នាក់មានឈ្មោះ ឈ្មោះ ឈីម ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំប្រាំខ្នង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សម្ភារៈដកហូត ៖គ្មាន។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០១នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូន រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































