រថយន្តHIGHLANDERពន្លះរទេះអេតចាយបណ្ដាលអោយរងរបួសធ្ងន់ស្រាល៣នាក់!

0

 

ភ្នំ​ពេញ៖រថយន្តមួយគ្រឿងបេីកបរដោយជនជាតិចិនលឿនទៅ​បុក​រ៉ឺម៉ក​សណ្តោង​រើស​អេតចាយ​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ម្នាក់​នឹង​ស្រាល​ ពីរ​នាក់​ហើយ​រថយន្ត​ព្យាយាម​បើក​រត់​ប្រមាណ​ជាង​២រយ​ម៉ែត្រ​ រថយន្ត​ បើក​មិន​រួច​ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់​បាន​ភ្លាម​ៗ​ផងដែរ​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ២នឹង​៣០នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ២៦ខែ​កក្កដា​ឆ្នាំ​២០១៩​តាម​បណ្ដោយ​ផ្លូវ​ បេតុងច្រកចូល​ខ្លោង​ទ្វារ​វត្ត​ សំរោង​អណ្ដែត​ ទល់មុខផ្ទះ​សំណាក់​ធ្វីន​ ​ភូមិ​ក្រុង​ថ្មី​ សង្កាត់​ គោក​ឃ្លៀង​ខណ្ឌ​សែនសុខ​រាជធានីភ្នំពេញ​ ។

រថយន្ត​បង្ក​ ម៉ាក​ហាយឡេនឌ័រ​ពណ៌​ទឹក​មាស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2Q-2735 បើក​បរ​ដោយ​បុរសជនជាតិចិន​២នាក់​ ក្នុង​ទិស​ដៅ​ពីកើត​​។ ចំណែក​ម៉ូតូ​ រ៉ឺម៉ក​សណ្តោង​រើស​អេតចាយ​ ម៉ូតូ​ សង់​កូរ៉េ​ កញ្ចាស់​ រួម​ដំណើរ​ គ្នា​៣នាក់​ ឪពុក​នឹង​កូន​២នាក់​ បើក​ក្នុង​ទិស​ដៅ​ពី​លិច​ទៅកើត​ បញ្ជាស់​ទិស​គ្នា​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា​ នៅ​មុនពេល​កើតហេតុ​គេឃើញ​ ជន​រងគ្រោះ​ ជា​នាក់​ដើរ​រើស​អេតចាយ​ ដែល​ទើប​នឹង​មក​ មិន​ទាន់​បាន​រើស​ផង​ ក៏​ស្រាប់​តែ​ឃើញ​រ៉ឺម៉ក​ ម៉ាក​ហាយឡេនឌ័រ​ មួយ​គ្រឿង​ ដោយ​ដឹង​ថា​ជា​ជនជាតិ​ចិន​ មាន​គ្នា​២នាក់​ បើក​ក្នុង​ទិស​ដៅ​ពីកើត​​ ក្នុង​ស្ថាន​ភាព​ស្រវឹង​ ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​​ បន្ទាប់​មក​រថយន្ត​បង្ក​បាន​រ៉េចង្កូត​ទៅផ្នែក​ខាង​ ឆ្វេង​ហើយ​បុក​ រ៉ឺម៉ក​សណ្តោង​រើស​អេតចាយ​បណ្តាល​ឲ្យ​បុកប៉ើងប្រមាណជាង២០ម៉ែត្របណ្តាល​អោយ​ជន​រងគ្រោះ​រងរបួស​ធន់​ម្នាក់​នឹង​ស្រាល​៣នាក់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ខណះពេល​ភ្លាមៗ​នោះ​ជន​រងគ្រោះ​ទាំង​៣នាក់​ ត្រូវ​បាន​ រថយន្ត​សាមុយ​ឯក​ បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​ ចំណែក​ឯរថយន្ត​បង្ក​ ដែល​ជា​ជនជាតិ​ចិន​ខាងលើ​ បាន​ព្យាយាម​បើក​រត់​ បាន​ប្រមាណ​ជាង​២រយ​ម៉ែត្រ​ ដោយ​រថយន្ត​បែកធុងទឹកបើក​ទៅ​មុខ​មិន​រួច​ ហើយ​សមត្ថកិច្ច​ខ្លួន​បាន​ភ្លាម​ៗ​ផងដែរ​ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករនិងតៃកុងរថយន្តជនជាតិ២នាក់និងរម៉ករទេះអេតចាយរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕