ភ្នំពេញ៖ ជនជាតិញ៉ូសេលែនម្នាក់សង្ស័យមានជំងឺប្រចាំកាយបានដេកស្លាប់នៅលើកាំជណ្តើរផ្ទះជួលមួយកន្លែង បង្កឲ្យមានការផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២យប់
រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែកក្តដាឆ្នាំ២០១៩ស្ថិតចំណុចផ្ទះជួលមួយកន្លែង ខាងក្រោយផ្ទះលេខ២៨ ផ្លូវដឿងហែម កែងនិងផ្លូវ១៩ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ចន ភេទប្រុសអាយុ៥៨ឆ្នាំមុខរបរជាគ្រួបង្រៀននៅវិទ្យាដ្ឋានអន្តរទ្វីវអាមេរិកកាំងនិងមានស្រុកកំណើតនៅប្រទេសញ៉ូសេលែន។
តាមប្រភពពីសាច់ញាត្តិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះធ្លាប់មានជំងឺសសៃប្រសាធយូឆ្នាំមកហើយ ហើយមុនកើើតហេតុកាលពីថ្ងៃអាទិត្យ ទី២១ខែកក្តាដា ឆ្នាំ២០១៩ ជនរងគ្រោះបានលេបថ្នាំអស់ចំនួន៦០គ្រាប់បន្ទាប់មកក៍សន្លាប់ស្តូកស្តឹងត្រូវបានស្ត្រីជាប្រពន្ធបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនមួយកន្លែង។
ប្រភពដដែរបានបន្តទៀតថាក្រោយពីបានគ្រូពេទ្យជួយសង្គ្រោះរួចហើយជនរងគ្រោះក៍ធូស្បើយជាធម្មតារួច ក៍បានត្រឡប់មកកន្លែងស្នាក់វិញ លុះដល់ម៉ោងកើតហេតុរូបគាត់ក៍បានប្រះឃើញជនរងគ្រោះដេកស្លាប់នៅនិងកាំជណ្តើរផ្ទះជួលបាត់ទៅហើយដោយមិនថាជនរងគ្រោះស្លាប់តាំងពីពេលណានោះទេទើបរូបគាត់ស្រែកឆោឡោលផ្អើលដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនិងរងចាំផ្នែកជំនាញកោសលវិច្ច័យពិនិត្យលើសពបន្តទៀត៕




































