តនគិរី : នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សាខាកាក ក្រហមកម្ពុជាខេត្តរតនគិរី បានរៀបចំពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកតាវែង ក្រោមអធិបតីភាព ឯកឧត្តម សុខ វុឌ្ឍី សមាជិកគណៈ
កម្មាធិការសាខាកាកបាទក្រហមខេត្តតំណាងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលពីសំណាក់ប្រធានគណៈកម្មា
ធិការអនុសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា ស្រុក លោក លោកស្រី មន្ត្រីសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសសយក សិស្សានុសិស្ស ព្រមទាំងសប្បុរសជន នៃស្រុកតាវែង បានចូលរួមយ៉ាងច្រើនកុះករ។
លោកឌឹម ណាត នាយកសាខា បានអានសេចក្តីសម្រេច ប្រកាសតែងតាំង ទទួលស្គាល់សមាសភាពគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាវែង ដោយលោក
ខាំ សៃ ត្រូវបានសម្រេចទទួលស្គាល់ជាប្រធានកិត្តិយសអនុសាខា ,លោក កែ វិចិត្រ,លោក សិុន ចូវ និងលោក យ៉ុគ ហ្វង់ជាអនុប្រធានកិត្តិយសអនុសាខាស្រុកតាវែង។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម
សុខ វឌ្ឍី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរីបានលើកឡើងពី អនុសាសន៍ សំខាន់ៗរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ
ក្រហមកម្ពុជា ផ្ញើរជូន អនុសាខា ស្រុក តា វែង រួមមាន៖
១.សូមរក្សាសាមគ្គីភាពឲ្យបានជិតស្និទ្ធ និងសុខដុមរមនីយកម្ម ។
២.ត្រូវពង្រឹងការកសាង និងបង្កើនសមត្ថភាពមន្ត្រី សាខា អនុសាខា ណែនាំតម្រង់ទិសបណ្តុះបណ្តាលបំពាក់បំប៉នការយល់
ដឹង ពីការរៀបចំ និងដំណើរការប្រព្រឹត្តទៅរបស់សាខា អនុសាខា តាមលក្ខណៈវិនិច្ឆ័យសាខា និងការគ្រប់គ្រងគម្រោងអភិវឌ្ឍតាមសហគមន៍។
៣.ពង្រឹងកិតិ្តនាមកាកបាទក្រហមកម្ពុជា ដោយ បំពេញការ
ងារតាមគោលការគ្រឹះទាំង៧។
៤.បន្តពង្រឹង និងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រកាកបាទ
ក្រហមឲ្យទៅជាបណ្តាញ ដ៏រឹងមាំ និងកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តភាព និងប្រកបដោយប្រសិទ្ធភាព។
៥.បន្តពង្រឹងពង្រីកសមាជិកភាព លើកម្ពស់ការ កៀរគររកមូលនិធិ ឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត និងទៅតាមសទ្ធាជ្រះថ្លា។
៦.បន្តលើកកម្ពស់ ការចងក្រងឯកសារស្តីពីអ្នកទទួលផល ការថែទាំសមិទ្ធផល ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូន សហគមន៍។
ទី៧.បន្តពង្រឹងរបបរាយការណ៍ ពីហិរញ្ញវត្ថុ និងការអភិវឌ្ឍនភាពសាខា អនុសាខា និងត្រូវផ្តល់របាយការណ៍ជូនស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាឲ្យបានទៀងទាត់៕ដោយគតិ យុត្ត




































