សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធករណីលួចយកម៉ូទ័រស្វាន

0

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចយកម៉ូទ័រស្វាននៅចំណុចក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ម្នាក់នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៣ និង០០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ ហេង រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិត្រពាំងជ័យ ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (មានសារធាតុញៀន) ។

ចំណែកឯជនរងគ្រោះ មាន ឈ្មោះ អ៊ុយ វ៉ាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ២ ។
សម្ភារៈបាត់បង់ ៖ គ្មាន ។

សម្ភារៈបន្សល់ទុករួមមាន ម៉ូទ័រស្វាន ០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ កណ្តាល1D-9389 របស់ជនសង្ស័យ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូទ័រស្វាននៅក្នុងការដ្ឋានសំណង់រួចបានជិះម៉ូតូចេញក្រៅ លុះដល់ម៉ោងកើតហេតុ កូនជាងបានទូរសព្ទ័ប្រាប់ជនរងគ្រោះថា ចាប់បានចោរលួចម៉ូទ័រម្នាក់បន្ទាប់ជនរងគ្រោះ បានមកដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យប្រគល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ធ្វើការសាកសួ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕