ព្រះវិហារៈ កម្លាំងនគរបាលស្រុកឆែប ឆ្មក់ចុះបង្ក្រាបឃាត់ខ្លួនក្រុមស្ត្រី អ្នកលេងល្បែងស៊ីសងចំនួន៦នាក់ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ។
អធិការនគរបាលស្រុកឆែប លោកឈួរ ម៉ាឌី បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឆែបមួយ បានឆ្មក់ចុះបង្ក្រាបអ្នកលេងល្បែងស៊ីសង នៅផ្ទះឈ្មោះ ឈុន ណាវិន ក្នុងភូមិឆែបលិច ជាប្រភេទល្បែងបៀរស៊ីគូថៃ ឃាត់ខ្លួនស្ត្រី៦នាក់។
ក្រោយការឃាត់ខ្លួនកម្លាំងបាននាំយកមក អធិការរដ្ឋាននគរបាលស្រុកឆែប ដើម្បីអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ ចំពោះការលួួចលេងល្បែងគ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅ៕សួនលីណា



































