ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ពន្ធ័និងករណីលួចឆក់យកកាបូបប្រាក់!

0

 

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចឆក់យកកាបូបប្រាក់នៅចំណុចមុខស្ថានីយ៍ប្រេងកាល់តិច ផ្លូវ១០០៣ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាល់ពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩វេលាម៉ោង០៦ និង៤០នាទី បង្កឡើងដោយជនសង្ស័យ០៤នាក់ គេចខ្លួនម្នាក់ មធ្យោបាយម៉ូតូ០២គ្រឿង នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ២១ និង០០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា
ជនសង្ស័យ ០៣នាក់រួមមាន
១-ឈ្មោះ អេង អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ម៉ៅ ស៊ីថា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

៣-ឈ្មោះ ប៊ុន ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះជនរងគ្រោះមាន ឈ្មោះ ទូច វីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៧៤ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់រួមមាន កាបូបស្ពាយចំនួន០១ (មានទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOPPO , ខ្សែកមាសទម្ងន់១តម្លឹង មួយខ្សែ, ខ្សែកផ្លាកទីនទម្ងន់៧ជី មួយខ្សែ , លុយដុល្លា៥០០ដល្លា , លុយខ្មែរ៨០០.០០០រៀល និងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក) ។

សម្ភារៈបន្សល់ទុករួមមាន ម៉ូតូ០១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HT-7360 របស់ជនសង្ស័យ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើរហេតុ ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ០៦ និង៤០នាទី ជនរងគ្រោះកំពុងជិះមូតូ ជាមួយប្តីក្នុងគោលបំណងទៅទិញបន្លែរនៅផ្សារដើមគរ ពេលជនរងគ្រោះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន ០៤នាក់ ជិះម៉ូតូ០២គ្រឿង មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែកជនរងគ្រោះដាកល់ភ្លៅ បានសម្រេចហើយជិះម៉ូតូគេចខ្លួនបាត់ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។

លុះដល់ថ្ងៃទី ២៧ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ២១ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានិងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ នៅចំណុចចំណុច តាមផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី យកមកធ្វើការសាសកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកបក្យពួកជនសង្ស័យម្នាក់ទៀតឈ្មោះ សាក់ គេចខ្លួន ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕