ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យខឹងឪពុកម្ដាយខ្លួន តែបែរជាមកបញ្ចេញកំហឹងទៅលើអ្នកសារព័ត៌មាន ដោយចោទគេថា ជេរូបគេខ្លួនតាម ហ្វេសប៊ុក ខមិន មិនត្រឹមតែប៉ុណ្ណោះ យុវជនម្នាក់រូបនេះបានជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពីរ យកដុំថ្ម និងដបទឹកអប់ មកគប់លើអ្នកសារព័ត៌មាន ដែលកំពុងចុះយកព័ត៌មាននៅលើផ្លូវសារធារណ: ពីរលើក តែមិនត្រូវ ដោយគប់ថ្ងៃទី១ មិនត្រូវ ហើយថ្ងៃទី ២ មកគប់ ម្ដងទៀត អ្នកសារព័ត៌មានដឹង ក៏ប្តឹងសុំអោយ សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើង កាលពីវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវលេខ ១៩៩ ស្ថិតនៅក្នុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់ថា ភ្លាមៗនោះសមត្ថកិច្ចក៏បានទាក់ទងទៅអាណាព្យាបាលយុវជនខាងលើទាំងកណ្តាលយប់ ដើម្បីអោយមកដោះស្រាយគ្នា ដោយសមត្ថកិច្ចព្យាយាម សម្របសម្រួលឲ្យមានការ សុំទោស ទៅលើភាគីដែលជាអ្នកសារព័ត៌មាន ហើយអ្នកសារព័ត៌មានក៏មិនចង់មានបញ្ហាវែងឆ្ងាយ គ្រាន់តែឲ្យយុវជននោះសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសរបស់គេ ធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច កុំឲ្យមានបន្តធ្វើរឿងបែបនេះទៀត ដោយសារអាណិតឪពុកម្ដាយពេក តែកូនប្រុសចិត្តខ្លាំងម្នាក់នេះ នៅតែមិនទទួលស្គាល់កំហុសឡើយ នៅតែនិយាយខ្លាំងៗ
ជេគេជេឯង ថែមទៀត ដោយគេនិយាយថាគេគឺធ្វើគឺគេហ៊ានទទួល គេចង់ជាប់គុក។ ដូច្នេះអ្នកសារព័ត៌មាន ក៏មិនដឹងធ្វើយ៉ាងណា មានតែទុកតួនាទីនេះ ឲ្យសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចក៏ទទួលពាក្យបណ្ដឹងពីអ្នកសារព័ត៌មាន ហើយសមត្ថកិច្ច ក៏បានវាយខ្នោះកូនប្រុសចិត្តខ្លាំងម្នាក់នេះនៅមុខឪពុកម្ដាយ យកទៅធ្វើការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការទៅតាមផ្លូវច្បាប់បន្តផងដែរ៕





































