រថយន្តបុកជាមួយម៉ូតូបណ្តាលអោយមនុស្សក្មេងចាស់រងរបួស២នាក់!

0

កំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៏ រវាងរថយន្ដនិងម៉ូតូ បណ្តាលអោយអ្នកបើកម៉ូតូរបួសក្បាលនិងកូនរួមដំណើរបួសក្បាល។

ហេតុការនេះបានកេីតឡេីងនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង១០ព្រឺក នៅលើផ្លូវជាតិលេខ៣៣ ភូមិអូច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ដកំពត។

ប្រភពពីកន្លែងហេតុបានអោយដឹងថា អ្នកបើកម៉ូតូម៉ាកC125 ស៊េរីឆ្នាំ ២០១៩ពណ៏ខ្មៅពាក់ស្លាកលេខកំពត1Q-8551បេីកបរដោយឈ្មោះ ស៊ន សុធា ប្រុស អាយុ៣៦ឆ្នាំ នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាច ខេត្ដកំពត រូមដំណើរកូនម្នាក់ឈ្មោះ អន សុបញ្ញាស្រី អាយុ១ឆ្នាំ៣ខែ ធ្វេីដំណេីរទិសដៅពីកើតទៅលិចបត់ធ្វេងលុះមកដល់ចំណុចកេីតហេតុបានបុកជាមួយរថយន្ត១គ្រឿងម៉ាកសាំយ៉ុងពណ៏ទឹកសមុទ្រពាក់ស្លាកលេខកំពង់ចាម2A-2153បើកដោយឈ្មោះ ឆៃ ជឿងប្រុសអាយុ៤៣ឆ្នាំ នៅភូមិប្រសៀត ឃុំរំចង់ស្រុកសំរោង ខេត្តតាកែវ ទិសដៅរថយន្តពីកើតទៅលិច។

បច្ចុប្បន្នក្រោយពីសមត្ដកិច្ចវាស់វែងរួចបាននាំយកម៉ូតូនិងរថយន្ដរក្សាទុកនៅអធិកាដ្ឋាននគបាលស្រុកកំពង់ត្រាចរង់ចាំការដោះស្រាយពេលក្រោយ៕