កំពង់ចាម: ដោយ សារ ក្តារ ធម្មជាតិ តាម រយៈ គ្រោះទឹកជំនន់ បង្ក ឲ្យ មាន ការ បាក់ ស្រុត ដី ច្រាំង ទន្លេ ជាបន្តបន្ទាប់ នេះ ជា ក្តីកង្វល់ របស់ បងប្អូនប្រជាពលរដ្ឋ ដែល រស់នៅ តាម ដង ទន្លេ មេគង្គ ក្នុង ស្រុក ស្ទឹងត្រង់ ហើយ ត្រូវ បង្ខំចិត្ត រុះរើ ផ្ទះ សំបែង ទៅ រស់នៅ កន្លែង មាន សុវត្ថិភាព ជាបន្តបន្ទាប់ ផង ដែរ ។
ដេីម្បី ចូលរួម ដោះស្រាយ បញ្ហា នេះ អាជ្ញាធរខេត្តកំពង់ចាម ក្រោម ការ យក យកចិត្តទុកដាក់ ពី សំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន ស្នើ សុំ ទៅក្រសួងធនធានទឹក និងឧតុនិយម និងគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដេីម្បីមានវិធានការ ទប់ស្កាត់លេី ការ បាក់ ច្រាំង ទន្លេ នេះ តាមការណែនាំពី ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម រហូត មក ទល់ នឹង ពេល នេះ ក្រុម ការងារ បច្ចេកទេស បានចាប់ផ្តេីមសាងសង់រនាំងបណ្តោះអាសន្នការពារទឹកបុកច្រាំង នៅ ឃុំពាមកោះស្នា រ ដោយ ច្រក់ដីខ្សាច់ បាន ចំនួន ២០បាវ ហេីយ ដោយ មាន ការ ចូលរួម ពី អាជ្ញាធរ និង បងប្អូន ប្រជាពលរដ្ឋ ផង ដែរ ។
គួររំលឹក ថា កាលពីរដូវទឹកសម្រកទន្លេមេគង្គឆ្នាំ២០១៨កន្លងទៅនេះ ចាំងទន្លេនៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់ ពិសេស នៅចំណុចមុខសាលាបឋមសិក្សាព្រះអណ្តូង ទទួលរងនូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាល ឲ្យ ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុតដែលអាចនាំ ឲ្យ កាត់ផ្តាច់ចរាចរណ៍ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្តពុំមាន បច្ចេកទេស និងថវិកាគ្រប់គ្រាន់ក្នុងការសិក្សាលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំង ទន្លេដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបាន ស្នេីសុំកិច្ចអន្តរាគមន៍ពីក្រសួងធនធានទឹកនិងឧតុនិយម និងគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការចុះ សិក្សាលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបាក់ស្រុតផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុចប៉ះពាល់ ខាងលើ ឲ្យ បានទាន់ពេលវេលា ។
តាម រយៈ ប្រធាន មន្ទីរ ធនធាន ទឹក និង ឧតុនិយ លោក អ៊ុ វិបុល បាន ឲ្យដឹងថា ដោយ មាន ការ ចូលរួម ពី អាជ្ញាធរ មូលដ្ឋាន និង បងប្អូន ប្រជាពលរដ្ឋផងនោះ រហូត មក ដល់ ពេល នេះ ក្រុម ការងារ បច្ចេកទេស បាន ច្រក់ដីខ្សាច់ បាន ចំនួន ២០បាវ ហើយ ដេីម្បី ជា រនាំង ការពារ ទឹក បុក ជា បណ្ដោះ អាសន្ន និងបន្ត ការងារ នេះ នៅ ចំណុច ផ្សេង ៗ ទៅ មុខ ទៀត ផងដែរ ៕





































