ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំបន្តសកម្មភាពចុះជួបប្រជាពលរដ្ឋទាំងកំពុងភ្លៀងរលឹម

0

កំពង់ធំ៖ បើទោះបីជាមានភ្លៀងរលឹមស្រេចៗ សកម្មភាពក្រុមការងារមនុស្សធម៌ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏នៅតែបន្តដឹកនាំសហការី ចុះជួបបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែ​មានគ្រោះអាសន្ន និងត្រូវការចាំបាច់ ក្នុងការដឹកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះអាយុជីវិតក្មេងបន្ទាន់ ក្នុងជម្ងឺគ្រុមឈាម នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៩។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចុះជួបសាកសួរសុខទុក្ខ លោកយាយ ខាត់ សឿន អាយុ ៧៨  ឆ្នំា  រស់នៅជាមួយចៅកំព្រា ស្របពេលដែលចៅលោកយាយ មានជំងឺគ្រុនឈាមដែលមានអាការៈធ្ងន់ធ្ងរ និងបានដឹកចៅលោកយាយ ដោយរថយន្តគិលានសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ ដោយមានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយបានដឹកជញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ  ។លោកយាយ ខាត់ សឿន មានជីវភាពក្រីក្រខ្វះខាត រស់នៅសព្វថ្ងៃ ដោយសារបងប្អូនកូនចៅ និងអ្នកជិត ខាងបានផ្ដល់ជូន រួមទាំងបានជួយទ្រទ្រង់ដោះស្រាយជីវភាព ពីព្រះតេជព្រះគុណ ជរ សុចាយ ព្រះចៅ អធិការវត្តឌួងសូរិយា ហៅវត្តក្តីដូងជួយ ដែលព្រះតេជគុណព្រះគ្រូចៅអធិការ តែងតែខ្នះខ្នែងជ្រោមជ្រែង ជួយឧបត្ថម្ភ ក្នុងសកម្មភាពមនុស្សធម៌ ចំពោះអ្នកក្រខ្សត់ និងពលរដ្ឋជួបការលំបាកបច្ចុប្បន្នរស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្នុងសកម្មភាពមនុស្សធម៌ គឺទទួលបានការគាំទ្រ ពីសំណាក់ សប្បុរសធម៌  ប្រកបដោយគុណធម៌ ពីក្រុមការងារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងផ្នែកសឹករងក្រុងស្ទឹងសែន បានចូលរូម ឧបត្ថម្ភជូន លោកយាយ នូវអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ថវិកា១០០,០០០ រៀល ដើម្បីជាការជួយរំលែកការខ្វះខាតជូនលោកយាយ ។

ក្នុងឳកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរឲ្យ អតីតយុទ្ធជន និងប្រជាពលរដ្ឋ មើលថែរក្សាសុខភាព ក្មេងៗ បរិភោគអាហារមានអានាម័យ ដើម្បីការពារសុខភាព និងបញ្ជ្រៀសឆ្ងាយនូវជម្ងឺផេ្សងៗ។ ។ដោយ ប៊ុន រដ្ឋា