ស្វាយរៀង៖លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា ការបង្កើតសមាគមមិត្តភាពកម្ពុជា-វៀតណាមកាន់តែធ្វើឲ្យប្រទេសយើងទាំងពីរ ប្រជាជនយើងទាំងពីរ កសាងបាននូវសន្ដិភាព ការអភិវឌ្ឍនិង មិត្ដភាព សហប្រតិបត្ដិការ កាន់តែស្អិតរមួត និងស៊ីជម្រៅថែមទៀត។
ការថ្លែងរបស់ស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនបែបនេះនៅក្នុងពិធីបើកកិច្ចប្រជុំរវាងសមាគមមិត្តភាព ទាំងពីរ កម្ពុជា-វៀតណាមនៅព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៩ដែលមានការចូលរួមពីលោកវូ ម៉ៅ(Vo Mao) ប្រធាន សមាគមមិត្តភាព វៀតណាម-កម្ពុជា និងសហការីជាច្រើនរូបផងដែរ ។ពិធីនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងថាពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងបូកសរុបលទ្ធផលការងាររបស់សមាគមមិត្តភាព នៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាមក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ក្រោយពីការអនុវត្តអនុស្សារណៈយោគយល់ដែលចូលជាធរមាននៅ ចុងឆ្នាំ ២០១៥។ 
លោកស្រីបានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះក្រុមការងាររៀបចំ នៃសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលបានខិតខំបំពេញការងារ យ៉ាងសកម្មដោយបាន សហការយ៉ាងល្អជាមួយអាជ្ញាធរខេត្តស្វាយរៀង ក្នុងការរៀបចំពិធី នេះឡើង ទទួលបានលទ្ធផលល្អ ដូចអង្គពិធីទាំងមូលបានឃើញក្នុងពេលនេះស្រាប់ ។
លោកស្រីបានបញ្ជាក់ថាឆ្នាំនេះ ជាខួបលើកទី៥២ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាម។ ក្នុងរយៈពេលកន្លងមក ប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ជាមិត្តស្និទ្ធស្នាល និងអ្នកជិតខាងល្អ ដែលធ្លាប់បានឆ្លងកាត់ការលំបាក និងការប្រឈមរួមគ្នាជាច្រើននៅក្នុងប្រវត្ដិ សាស្រ្តជាច្រើនដំណាក់កាលមកហើយ។ យើងបានកសាងចំណងសាមគ្គីភាព មិត្តភាព និង សហប្រតិបត្តិការជាប្រពៃណី យ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងនាមជាបងប្អូនផង ជាយុទ្ធមិត្តផង និងជាអ្នកជិតខាងផង ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុង ការរំដោះប្រទេសជាតិ ចេញពីនឹមអាណានិគមបរទេសទទួលបាន ឯករាជ្យ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការពួតដៃគ្នាក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង របបប្រល័យពូជសាសន ប៉ុល ពត។
លោកស្រីបានបន្តថាបច្ចុប្បន្ន ប្រទេសយើងទាំងពីរ បានឈានចូលទំព័រថ្មី នៃប្រវត្ដិសាស្រ្ត ដោយសម្រេចបានសន្ដិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ និងបានបោះជំហានឈានឆ្ពោះទៅមុខប្រកបដោយភាព ជឿជាក់ ក្នុងការរួមចំណែកដល់សុខសន្ដិភាព កិច្ចសហប្រតិបត្ដិការ វិបុលភាព ការអភិវឌ្ឍន៍ សេដ្ឋកិច្ចតំបន់ និងពិភពលោក។
លោកស្រីម៉ែន សំអនបន្តថា កាលពីសម័យសង្គ្រាម ប្រទេសយើងទាំងពីរបានកៀកស្មាគ្នា ប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺអាណានិគមបារាំង និងចក្រពត្តិអាមេរិក ដោយឡែកប្រទេសទាំងពីរ បានទទួលជោគជ័យ ដោយបានរំដោះប្រទេសជាតិ ឱ្យទទួលបានឯករាជ្យ អធិបតេយ្យភាព និងសេរីភាពទាំងស្រុង។ ក្នុងសម័យសន្តិភាពបច្ចុប្បន្ន យើងបានពង្រឹងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ ជាពិសេសលើវិស័យ ការទូត ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ យើងកំពុងតែថែរក្សា និងកសាងព្រំដែនមួយរវាងប្រទេសយើងទាំងពីរ ដែលជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។
លោកស្រីបានបន្តទៀតថា បច្ចុប្បន្ន ទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូទំនិញ និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការផ្តល់សេវាសុខភាព ជាពិសេស នៅតាមតំបន់ព្រំដែនកាន់តែមានភាពមមាញឹក និងស្និទ្ធស្នាល ដោយសារយើងបានលើកលែងទិដ្ឋាការ និងមានការតភ្ជាប់ផ្លូវគមនាគមន៍តាមគ្រប់រូបភាព រួមមាន ផ្លូវ ស្ពាន ផ្លូវទឹក និងផ្លូវអាកាស។
ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចជា ប្រចាំធ្វើឱ្យមិត្តភាព នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ ដំណោះស្រាយបញ្ហាតាមព្រំដែន ក៏មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេស ការបោះបង្គោលព្រំដែនគោក ត្រូវបានដោះស្រាយស្ទើរតែចប់ទាំងស្រុង។ កត្ដាទាំងនេះ បានផ្ដល់នូវបរិស្ថានគ្របដណ្ដប់ដ៏ប្រសើរ សម្រាប់ការរក្សាសន្ដិភាព ស្ថេរភាព ការបង្កើនល្បឿនអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៃប្រទេសទាំងពីរ។
លោកស្រីបានបញ្ជាក់ថាសម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែរំលឹក ពីអនុស្សាវរីយ កាលពី ៤២ ឆ្នាំមុន ដែលសម្តេច បានធ្វើដំណើរប្រកបដោយ គ្រោះថ្នាក់ និងប្រថុយជីវិត ឆ្លងកាត់ឧបសគ្គធ្វើដំណើរចូលទៅប្រទេសវៀតណាម ដើម្បីសុំការគាំទ្រពីថ្នាក់ដឹកនាំវៀតណាម រៀបចំកសាងកម្លាំងប្រដាប់អាវុធ ពង្រឹងចលនាតស៊ូរំដោះកម្ពុជាពីរបបយង់ឃ្នងប៉ុ




































