បែកធ្លាយលិខិត អភិបាលរងស្រុកត្បែងមានជ័យ សុំសម្តេចស ខេង ឡើងតំណែង

0

ព្រះវិហារ: បែកធ្លាយលិខិតរបស់លោក លឹម ម៉ៅ អ​​​​​​​​ភិបា​​​​​​​​​​​​​លរងស្រុកត្បែងមា​​​​​​​​នជ័​​​​​​​​​​​​យ នៃ​​​​​​​​​​​​​​​​​​​​​​​​ខេត្តព្រះវិហារស្នើសុំសម្តេច​​​​​​​​​​​​​​ក្រឡាហោម ​​​​​​​​ស ខេង ​​​​​​​​​ឧបនាយ​​​​​​​​​​​​​​​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​​​​​​​​​​​​​​​​​​​​​​​ហាផ្ទៃ សុំផ្ទេរក្រប​​​​​​​​​​​​​​​ខ័ណ្ឌពីមន្ត្រីរាជ​​​​​​​​​ការ​​​​​​​​​​​​​​​​​​​​​​ស៊ីវិល មកបម្រើការងារ​​​​​​​​ជាម​​​​​​​​​​​ន្ត្រីក្របខ័ណ្ឌ នគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងសូម​​​​​​​​​តែងតាំង​​​​​​​​​​​​​​​​​​មុខតំណែ​​​​​​​​​​ងជាស្នងកា​​​​​​​​​​​​​​​​​​​ររង នៃស្នងការដ្ឋាននគ​​​​​​​​របាល​​​​​​ខេត្តព្រះវិហារវិញ នេះបើយោងតាមលិខិត​​​​​​​​ខិត​​​​​​​​​​​​​ចុះថ្ងៃទី២៥ ខែ​​​​​​​​​​​​​​​​​​​​​​​​​​​កក្កដា ឆ្នាំ២​​០១៩។

ការធ្វើលិខិត​នេះ គឺតាមរយៈស្នងការ នៃស្នងការដ្ឋាននគរ​​​​​​​​បាលខេ​​​​​​​​​​ត្តព្រះវិហារ និង ឯកឧត្តមអភិបាល ​​​​​​​​​​​​​​​​​​​​​​​នៃគណៈអភិបាល​​​​​​​​​​​​​​​ខេត្តព្រះវិហារ។

ខ្លឹមសារលិខិត មានដូចតទៅ÷ ខ្ញុំបា​ទឈ្មោះ លឹម ម៉ៅ ឆ្នាំកំណើ​​​​​​​​​​​​​​ត ១៩៧១ អត្តលេ​​​​​​​​​​​ខមន្ត្រីរាជការ ១៧១០​​​​​​​​៧០០០​​​​​​​​​​​​​​​​​​​​​​​៥៥ ឋានន្តរស័ក្តិឧត្តម​​​​​​​​​​​​​​​​​​​​​​មន្ត្រីថ្នាក់លេខ៦ ឋានៈជាអភិបាលរង ស្រុកត្បែងមានជ័យ ​​​​​​​​ខេត្តព្រះវិហារ។

សូមគោរពជូនសម្តេចក្រឡាហោ​​​​​​​​​​​​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​​​​​​​​​​​​​​​ហាផ្ទៃជាទី​គោរព​​​​​​​​ដ៏ខ្ពង់​​​ខ្ពស់ តាមរយៈ​ លោកអភិបាល នៃ​​​​​​​​គណៈ​​​​​​​​​​​​​​​អភិបាលស្រុកត្បែង​​​​​​មានជ័យ -ស្នងការ នៃស្នងកា​រដ្ឋាននគរបាល​​​​​​​​​​​​​​​​​​​​​​​​​ខេត្តព្រះវិហារ -ឯកឧត្តមអភិបាល នៃគណៈអភិបា​​​​​​ល​​​​​​​​ខេត្តព្រះវិហារ។

កម្មវត្ថុ÷ សំណើសុំផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការស៊ីវិល ​មកបម្រើការ​​​​​ងារជាមន្ត្រីក្របខ័ណ្ឌន​​​​​​​​​គរបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិ នៃក្រសួងមហាផ្ទៃ ​​​​​​និងសូមតែងតាំ​ងមុខតំណែ​​​​​​​​​ងជាស្នង​​​​​​​​ការរ​​​​​​​​​​​​​​​​​​​ង នៃស្នងការដ្ឋានន​​​​​​​​គរបា​​​​​​​លខេ​​​​​​​​​​ត្តព្រះ​​​​​​​​វិហារ។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមា​​​​​​​​​​​​​​​​នកិត្តិយស សូមគោ​​​​​​​​​​​​​​​​​​​រពជម្រាបជូន ​​​​​​​​​​​​​​សម្តេចក្រឡាហោ​​​​​​​​​​​​​ម មេត្តាជ្រាប​​​​​​​​​​​​​​​​ថា៖ ខ្ញុំបាទបាន​បម្រើការងា​​រជាមន្ត្រីរាជការ​​​​​​​​ស៊ីវិលអ​​​​​​​​ស់រយៈពេ​​​​​​​ល ​​​​​​​​​២២ឆ្នាំ មកហើ​​​​​​​​​​​​​​យបច្ចុប្បន្នជាអ​​​​​​​​ភិបា​​​​​​​​​​​​​​​​​​​​​​លរងស្រុកត្បែង​​​​​​​​​​មា​​​​​​​​​​​​​​​​​​​​​​​​នជ័យ នៃខេត្តព្រះវិហារ។ បានឆ្លងកាត់ការសិក្សាទទួលបា​​​​​​​​​​​​​​នសញ្ញាបត្រឧត្តមរុក្ខកម្ម ខ្ញុំបាទមា​​​​​​​​នបំណង​​​​​​​​​​ចង់ទៅ​​​​​​​​​​​បម្រើ​​​​​​​​​​​​​​​​​​​​​​​​​ការងារជាស្នងកា​​​​​​​​​​​​ររង នៃស្នង​​​​​​​​ការដ្ឋាននគរបា​លខេត្តព្រះវិហា​​​​​​​​​​​​​រវិញ ដើម្បីផ្លាស់ប្តូរបទពិ​​​​​​​សោ​​​​​​​​​​​​ធន៍ និងដើម្បីរួមចំណែ​​​​​​​​កយ៉ា​​​​​​​​​​​​ងសកម្មក្នុងការ​​​​​​​​​​​​​បម្រើ​​​​​​​​​​​​ជាតិមាតុភូមិ ។

សេចក្តីដូច​បានគោ​​​​​​​​​​​រព និងជម្រាបជូនខា​​​​​​​​​​​​​​​​​​​​ងលើ សូមសម្តេច​​​​​​​​​​​​​​​​​​​​​​​​​​​ក្រឡាហោម មេត្តាអនុញ្ញាត​​​​​​​​​​​​​​​ផ្ទេរក្របខ័ណ្ឌ ​​​​​​​​​​​​​​​​​​​​​​និងតែងតាំងមុខតំ​​​​​​​​​ណែងខ្ញុំបាទ​​​​​​​​​ជាស្នងការរង ​​​​​​​​​​​នៃស្នងការដ្ឋានន​​​​​​​​គរបាល​​​​​​​​​​​​​​​​ខេត្តព្រះវិហា​​​​​​​​​រ ដោ​​​​​យក្តីអនុគ្រោះ៕សួនលីណា