ខេត្តកែប;ព្រៃលិចទឹកមួយកន្លែងនៅភូមិអំពែងឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែបកំពុងតែរងការរំលោភធ្វើជាកម្មសិទ្ធិហើយអាជ្ញាធរធ្វើមិនដឹងបើយោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថាព្រៃលិចទឹកដែលគេកំពុងតែរំលោភយកធ្វើជាកម្មសិទ្ធិនោះមានប្រមាណជាង 50 ហិកតាហើយសព្វថ្ងៃនេះកំពុងតែមានអ្នកមានលុយនិងមានអំណាចមួយចំនួនកំពុងតែជួលប្រជាពលរដ្ឋកាប់និងជីកលើកភ្លឺធ្វើព្រំប្រទល់។មេឃុំអង្កោលលោកមីុ ជី បានប្រើម្នាក់យកព័ត៌មានយើងថាលោកមិនបានដឹងរឿងនេះទេអភិបាលស្រុកដំណាក់ចង្អើរលោកស្រីព្រំចន្នីបានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថាលោកស្រីព្រំដឹងរឿងនោះទេចាំខ្ញុំឱ្យខាងភូមិឃុំចុះទៅមើលចំណែកឯកឧត្តមកែនសត្ថាអភិបាលខេត្តកែបបានប្រាប់អ្នកយកព័ត៌មានយើងថាលោកនឹងបញ្ជាឱ្យខ្លាំងជំនាញចុះទៅពិនិត្យមើលជាបន្ទាន់អំពីបញ្ហានេះព្រោះព្រៃលិចទឹកជាដីរដ្ឋមិនអាចឲ្យនរណារំលោភយកបានទេ។ទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅភូមិអំពែងមួយចំនួនកំពុងតែនាំគ្នានិយាយរិះគន់អាជ្ញាធរភូមិឃុំស្រុកថាបើអាជ្ញាធរភូមិឃុំនិងស្រុកមិនបើកភ្លើងខៀវឲ្យនោះទេពួកជនខិលខូចមិនអាចជួយប្រជាពលរដ្ឋមកកាប់ឆ្ការព្រៃលិចទឹកនេះបានឡើយ។ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថាក្នុងរយៈពេលប៉ុន្មានខែនេះខេត្តកែបជាខេត្តមួយកំពុងតែមានសន្ទុះដីធ្លីឡើងថ្លៃយ៉ាងគំហុកបានជាអាជ្ញាធរនិងជនខិលខូចស្គុតគ្នាជួលប្រជាពលរដ្ឋមកកាប់ឆ្កាព្រៃលិចទឹកដើម្បីយកទៅលក់ឲ្យក្រុមឈ្មួញធំៗធ្វើមានធ្វើបានរាងរៀងខ្លួន។