ឧត្ដមសេនីយ៍ទោ សោម  ស៊ុន ឯកសណ្ឋានជូនប្រជាការពារ១៥សម្រាប់និងផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព

0

កំពង់ធំ៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាគណៈ​បញ្ជាការឯកភាពរដ្ឋាលខេត្តកំពង់ធំ រួមជាមួយនឹងអាជ្ញាធរ និងនគរបាលប៉ុសរដ្ឋបាល បានអញ្ជើញ ជាអធិបតីបំពាក់ឯកសណ្ឋាន ជូនប្រជាការពារចំនួន១៥សម្រាប់ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុច របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការពារសុខសន្តិភាព និងការពារសុវត្តិភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   ។

លោអ៊ុច  វណ្ណរី ប្រធានក្រុមប្រឹក្សាឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបញ្ជាក់ថា ឃុំត្រពាំងឬស្សី  មានវិសាលភាពធំ  រហូតដល់ទៅ២០ភូមិ  មានប្រជាជនរស់នៅជិត២ម៉ឺននាក់  ឃុំត្រពាំងឬស្សី ជាប់ចំណាត់ថ្នាក់លេខ១  ជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំនេះ  ក្នុងការអនុវត្តន៍ល្អនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិធីបំពាក់ឯកសណ្ឋាននេះ​បានធ្វើឡើង នៅព្រឹក ថ្ងៃ ចន្ទ ទី ២៩ ខែកក្កដា  ឆ្នាំ ២០១៩   ។ឯកឧត្តមឧត្ដមសេនីយ៍ទោ សោម  ស៊ុន ក្នុងនាមគណបញ្ជាការឯកាពរដ្ឋបាលខេត្តកំពង់ធំ បានកោតសរ​សើរ អាជ្ញាធរភូមិ ឃុំ និងប្រជាការពារ បានខិតខំប្រឹងប្រែងរួមគ្នា ធ្វើឲ្យភូមិឃុំ យើងមានសុវត្ថិភាព ប្រជាជនមានសេចក្តីសុខ  ជ្រកក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ដែលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន  និងបានអំពាវនាវដល់បងប្អូន ត្រូវអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាឃាតករបំផ្លាញអានាគត់ បំផ្លាញគ្រួសារ បំផ្លាញសង្គមជាតិ។ឯកឧត្តម សោម ស៊ុន បានអំពាវនាវដល់បងប្អូនចូលរួម គោរពច្បាប់ចរាចណ៍ផ្លូវគោក ត្រូវ ពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរដោយទោចក្រយានយន្ត បច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានមាន​សន្ទុះកើនឡើងជាលំដាប់ បណ្តាលឲ្យរបួស ពិការ ស្លាប់ បាត់បងមនុស្សជាទីស្រឡាញ់ សូមកុំពាក់មួកដើម្បី តែខ្លាចប៉ូលិស និងសូមពាក់មួកដើម្បីគោរច្បាប់និងការពារអាយុជីវិតរបស់ខ្លួនយើង និងត្រូវខិតខំថែរក្សា សុខសន្តិភាព មានសន្តិភាព គឺមានការអភិវឌ្ឍន៍ ជាចុងក្រោយ ក៏បានសុំឲ្យ ប្រជាការពារអនុវត្តន៍ឲ្យបានត្រឹមត្រូវ នូវ តួរនាទីភារកិច្ចរបស់ខ្លួន  ហាមពាក់ព័ន្ឋនិងអំពើល្មើសច្បាប់ និងត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាជនយើង។អាជា្ញធរដែនដី និងប្រជាការពារ រួមទាំងប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលជានិច្ចជាកាល តែងតែជួយ ឧបត្ថម្ភទាំងការងារមនុស្សធម៌ និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋយើង ។

          ដោយ ប៊ុន រដ្ឋា