មានការភ្ញាក់ផ្អើលដោយសារបុរសម្នាក់បានដេកស្លាប់លើបង្គងក្នុងផ្ទះសំណាក់យីហោ នាគមាស 

0

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់លើបង្គងក្នុងផ្ទះសំណាក់ហើយស្រីស្នេហ៍បានរត់គេចខ្លួនបាត់ស្រមោលខណៈដែលបុរសវ័យចំណាស់ខាងលើស្កាត់តាំងពីរាជធានីភ្នំពេញហើយណាត់ជួបស្រីស្នេហ៍រួមមេត្រីក្នុងផ្ទះសំណាក់យីហោ នាគមាស បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា០៩យប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៩ ក្នុងផ្ទះសំណាក់(នាគមាស)នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើតាមការអោយដឹងពីសមត្ថកិច្ចក្រុងច្បារមននិយាយថា មានការភ្ញាក់ផ្អើលនៅក្នុងផ្ទះសំណាក់ខាងលើបន្ទាប់ពីប្រទះឃើញបុរសវ័យចំណាស់ដេកស្លាប់ មួយម៉ោងក្រោយមកបន្ទាប់ពីនាំស្រីស្នេហ៍ក្មេងល្ហក់ ចូលទៅរួមមេត្រី ហើយសង្ស័យតែរំភើបខ្លាំងពេករហូតដល់គាំបេះដូងស្លាប់លើបង្គងតែម្តងទៅ។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះសំណាក់ខាងលើអោយសមត្ថកិច្ចដឹងថានៅវេលាម៉ោង០៨យប់គេបានឃើញបុរសរងគ្រោះបាននាំនារីក្មេងខ្ចីម្នាក់ទៀតចូលមកជួលបន្ទប់លេខ២០៣ ស្នាក់នៅ ស្រាប់តែមួយម៉ោងក្រោយមកឃើញទ្វារបន្ទប់ចំហរចូលទៅមើលឃើញបុរសម្នាក់នោះដេកស្លាប់ហើយមិនឃើញនារីវ័យក្មេងនោះឡើយរត់គេចខ្លួនបាត់ស្រមោល។ក្រោយមកសមត្ថកិច្ចមកដល់ធ្វើការទំនាក់ទំនងទៅសាច់ញាតិទើបដឹងថា បុរសខាងលើមានឈ្មោះធាំ រ៉េត អាយុ៧២ឆ្នាំ ជាមន្ត្រីថ្នាក់ខ្ពស់ម្នាក់ផងដែរ មានទីលំនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។បន្ទាប់មកក្រុមសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះពិនិត្យ នៅក្នុងបន្ទប់លេខ២០៣ ករណីនេះក្រុមការងារពិត្យ គ្រូពេទ្យសន្និដ្ឋានថា ជាជំងឺគាំងបេះដូង (សង្ស័យរួមមេត្រីហើយរំភើបពេក) សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ករណីខាងលើនេះគឺមិនខុសពីពាក្យគេនិយាយតគ្នាថា គោចាស់ប៉ះស្មៅខ្ចី ស្លាប់លើបង្គងនោះ៕