សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ករណីជួញដូរគ្រឿងញៀន!

0

ភ្នំពេញ៖  កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទីយប់ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន ០៣នាក់រួមមាន ៖១-ឈ្មោះ កាន សុផាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកេជន ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។២-ឈ្មោះ ច្រឹក បារាំង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។៣-ឈ្មោះ ញ៉ន ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារៈដកហូតរួមមាន ម្សៅក្រាមសថ្លា០៣កូនថង់តូច , ជញ្ជីងថ្លឹង , ម៉ូតូ០២គ្រឿង(ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខព្រៃវែង 1F-0593 និងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1AD-9751។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ឃើញជនសង្ស័យ០៣នាក់ ជិះម៉ូតូជិះម៉ូតូ០២គ្រឿង មកដល់គោលដៅប្រតិបត្តិការ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូនរកឃើញវត្ថុតាងខាងលើ រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អនុវត្តតាមនិតិវិធីច្បាប់ ៕