កិច្ចប្រជុំគណៈកម្មការការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ

0

ខេត្តកែប៖ នារសៀលថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុងស្រុក លោក លោកស្រីនាយក នាយិការទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត មន្រ្តី នៃអង្គភាពចេញចូលតែមួយរបស់ខេត្ត ក្រុង ស្រុក និងលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត។

កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យ និងជំរុញលើការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង-ស្រុក និងត្រួតពិនិត្យការងារចាំបាច់មួយចំនួន ព្រមទាំងបញ្ហាប្រឈមនានា។ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ជំរុញឲ្យមន្រ្តីយកចិត្តទុកដាក់ និងសហការឲ្យបានល្អក្នុងការអនុវត្តតួនាទីភារកិច្ច ការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យ ភាពនិងជៀសវាងអំពេីពុករលួយ។ ឯកឧត្តមក៏បានលេីកឡេីងអំពីអភិក្រមទាំងប្រាំ គឺឆ្លុះកញ្ចក់ ងូតទឹកដុះក្អែល ព្យាបាល និងវះកាត់ ដែលរាជរដ្ឋាភិបាលអាណត្តិទី៦បាននឹងកំពុងអនុវត្ត។