កំពង់ធំ៖ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ លោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ និងលោកគ្រូអ្នកគ្រូ រួមទាំងមន្រ្តីចរាចរណ៍ បានប្រគល់រនាំងផ្លាកចរាចរណ៍ និងអាវចំណាំងផ្លាតដល់សិស្ស ចំនួន១០សាលា ដើម្បីឲ្យសិស្សធ្វើចរាចរណ៍ ពេលសិស្សចេញពីលាលារៀន និងចូលសាលាក្នុងគោលបំណងកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរចរាចរណ៍ដល់សិស្ស ។
ពិធីប្រគល់រនាំងផ្លាកសញ្ញាចរាចរណ៍ដល់សិស្ស ត្រូវបានធ្វើនៅសាលាបឋមអនុវិទ្យាល័យថ្នល់បែក ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៩ ដែលបានសាលាចំនួន១០ បានទទួល ក្នុងនោះមានសាលាអនុវិទ្យាល័យថ្នល់បែក ,សាលាបឋមសិស្សារ៉ូង, សាលាបឋមសិស្សាត្រពាំងឬស្សី, សាលាបឋមសិស្សាព្រៃព្រាល, សាលាបឋមសិស្សាប្រិយប្រស់,បឋមសិស្សាតារាម, វិទ្យាល័យហ៊ុនសែនត្បែង, សាលាបឋមសិស្សាសានគរ,សាលាអនុវិទ្យាល័យសានគរ, ,សាលាបឋមសិស្សាព្រះក្រសាំង ក្នុងមួយសាលាទទួលបានរនាំងចរាចរណ៍ចំនួន២ និងអាវចំណាំផ្លាតចំនួន៤។
លោកខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ បានជម្រុញឲ្យអធិការមានកិច្ចសហការជាមួយ និងលោកគ្រូអ្នកគ្រូ នៃសាលាវិទ្យាល័យ និងបឋមសិស្សា ដែលនៅតាមបណ្តោយផ្លូវជាតិ ឲ្យមានការចូលរួម កាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅពេលដែលសិស្សចេញពីសាលារៀន និងពេលចូលសាលារៀន គឺជារយះពេលដែលប្រឈមនិងគ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស ទើបបានទិញរនាំងចរាចរណ៍ និងអាវចំណាំងផ្លាត ដែលមានការចូលរួមជួយឧបត្ថម្ភពីសម្បុរសជនក្នុងខេត្តកំពង់ធំ ដែលមានរនំាងចរាចរណ៍ចំនួន២០ និងអាវសម្រាប់ធ្វើចរាចរណ៍ចំនួន៤០អាវ យកមកចែកជូននាព្រឹកនេះផងដែរ។
លោក លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានកោតសរសើរចំពោះលោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ ដែលបានខិតខំខ្នះខ្នែងគៀងគររកសម្បុរជន និងការចំណាយថវិការផ្ទាល់ខ្លួន ក្នុងការទិញសម្ភារៈ ជួយសម្រួលដល់ការធ្វើចរាចរណ៍ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ នេះជាការបញ្ជាក់ឲ្យ ឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ ដែលមានការព្រួយបារម្ភណ៍ ពីអាយុជីវិររបស់ក្មួយៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
លោកអភិបាលស្រុកកំពង់ស្វាយ បានអំពាវនាវដល់ ក្មួយៗសិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ ឲ្យពាក់មួកសុវត្តិភាព កុំដើម្បីតែខ្លាចប៉ូលិស និងសូមឲ្យគិតថា ពាក់មួកសុវត្តិភាពដើម្បីគោរពច្បាប់ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតខ្លួនឯង ដោយអាត្រាគ្រោះថ្នាក់ចរចារណ៍ខណៈបច្ចុប្បន្ននេះមានសន្ទុះកើនឡើង បណ្តាលឲ្យមានមនុស្សជាច្រើន ទទួលរងគ្រោះរបួស ពិការ ខូចបាត់បង់ទ្រព្យសម្បត្តិ និងឈានដល់ស្លាប់បាត់បង់ជីវិត មិនតែប៉ុណ្ណោះបណ្តាលឲ្យគ្រួសារមួយបាត់បង់មនុស្សជាទីស្រឡាញ់ទៀតផង និងត្រូវចង់ចាំថា ( ឃាតករចរាចរណ៍ មិនស្គាល់សិស្ស មន្រ្តីរាជការ ប៉ូលិស ទាហាននោះឡើង បើមានការធ្វេសប្រហែសវានិង ឆក់ជីវិតយើងភ្លាម) ដូច្នេះត្រូវពាក់មួកសុវត្តិភាព ដាក់ខែ្សក្រវ៉ាតក្នុងពេលបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ដោយ ប៊ុន រដ្ឋា





































