រថយន្តដឹកកម្មករក្រឡាប់បណ្តាលឲ្យកម្មករស្លាប់ពីនាក់និងរបួសធ្ងន់ស្រាលជាង៣១នាក់នៅស្រុកស្វាយទាបដោយសារបើកបរខ្វះការប្រុងប្រយត្ន័៖

0

ស្វាយរៀង៖  យ៉ាងហោចណាស់កម្មករពីនាក់បានស្លាប់និងកម្មករកម្មការិនីជាង៣១នាក់ទៀតបានរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩ស្ថិតក្នុងភូមិកំពង់រទេះឃុំពពែត ស្រុកស្វាយទាបខេត្តស្វាយរៀងដោយសារតៃកុងស្ទើរភ្លើងបើកបរខ្វះការប្រុងប្រយត្ន័។សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករនិយោជិតក្រឡាប់ទៅម្ខាងថ្នល់ ដែលមានកម្មករនិយោជិតក្នុងរថយន្តសរុបចំនួន ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំនួន ១៧ នាក់ (ស្លាប់ចំនួន ០២ នាក់) និងបានបញ្ជូនបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំនួន ១៦ នាក់*ភ្នាក់ងារបសសប្រចាំការនៅមន្ទីរពេទ្យបង្អែកទាំងពីរ និងមន្ត្រី បុគ្គលិកប.ស.សខេត្តស្វាយរៀងកំពុងចាំសម្របសម្រួលជាបន្ទាន់ជាលោគ្រូពេទ្យ។យោងតាមលោកវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថាកម្មករកម្មការិនីដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកមិញនេះមានកម្មករប្រុសស្រីបានស្លាប់ពីរនាក់ភ្លាមៗនិងរងរបួសធ្ងន់ស្រាលជាង៣១នាក់ទៀតកំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តនិងមន្ទីរពេទ្យជីភូក្រុងបាវិត។

 

យោងតាមការបង្ហើបពីកម្មករបានឲ្យដឹងថានៅព្រឹកមិញនេះរថយន្តដែលពួកគេជិះបានក្រឡាប់បីបួនត្រឡប់បានបណ្តាលឲ្យកម្មករប្រុសស្រីស្លាប់ពីនាក់និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀតមូលហេតុ ដោយសារតៃកុងទើបរៀនបើកបរបានពីថ្ងៃ ខ្វះការប្រុងប្រយត្ន័ទើបជួបគ្រោះថ្នាក់បែបនេះតែម្តង។យ៉ាងណាក៏ដោយសមត្ថកិច្ចនិងក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះដឹកបញ្ជូនជនរងគ្រោះមកកាន់មន្ទីពេទ្យចំណែកសពកម្មករត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ច បានឱ្យ ដឹង ថា រថយន្ត បង្កហេតុ ម៉ាក ហ៊ី យ៉ា ន់ ដាយ  ពណ៌ ខៀវ  ពាក់ ស្លាក លេខ  ភ . ព ២AM-៣៤៦២  ដឹក កម្មករ រោងចក្រ  អ្នកបើកបរ ឈ្មោះ  ខេន  សា វៀន  ភេទ ប្រុស  អាយុ ៣៥ ឆ្នាំ  មុខរបរ បើកបរ រថយន្ត ដឹក កម្មករ រស់នៅ ភូមិ បាត់ ថង់  ឃុំ គគីរ សោម  ស្រុក ស្វាយ ទាប។ចំណែកជនរងគ្រោះដែលស្លាប់នោះទី១ឈ្មោះគង់ ចន្ធីភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិទួលអង្គ ឃុំគគីរសោមនិងទី២ឈ្មោះស្រី ពៅភេទស្រីអាយុ២០ឆ្នាំរស់នៅភូមិបាក់ថង់ ឃុំគគីរសោមស្រុកស្វាយទាបខេត្តស្វាយរៀង។

 

ជុំវិញករណីគ្រោះថ្នាក់ចរាចរនេះដែរឯកឧត្តមតូចប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកមិញនេះមានកម្មករដែលជិះក្នុងរថយន្តកូរ៉េមានចំនួន៣៣នាក់ក្នុងនោះស្លាប់២នាក់និងរបួស៣១នាក់ហើយអាជ្ញាធរខេត្តដឹកនាំដោយរូបលោកផ្ទាល់និងមន្ត្រីដែលពាក់ពន្ធ័ជាពិសេសមន្ត្រី បសសខេត្តបានចូលរួមសហការជួយសង្គ្រោះកម្មករឲ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហើយ រីឯអ្នកដែលរបួសធ្ងន់បានបញ្ជូនមកពេទ្យខេត្ត ក្នុងនោះបើពេទ្យខេត្តអត់លទ្ធភាពក្នុងការព្យាបាលទេ លោកនិងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញបន្តទៀតគឺយ៉ាងណាជួយសង្គ្រោះឲ្យអស់លទ្ធភាព  ចំណែកភ្នាក់ងារ  ប.ស.សនៅចាំរៀបចំឯកសារទូទាត់គឺនៅជាប់ជាមួយក្រុមការងារគ្រូពេទ្យនិងជនរងគ្រោះតែម្តង  មិនឲ្យពាក់ពន្ធ័ទៅនិងការស្ទះថវិការនោះទេ គ្រប់ជំនាញគ្រប់ផ្នែកកំពុងដុតដៃដុតជើងធ្វើរឿងហ្នឹងហើយ។

ឯកឧត្តមតូចប៉ូលីវ៉ាបានបញ្ជាក់ទៀតចំណែកកម្មករដែលស្លាប់ប្រុសស្រីពីនាក់គឺបានបញ្ជូនទៅដល់លំនៅដ្ឋានដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយអាជ្ញាធរខេត្តក៏ដូចលោកស្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាបនិងទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពនិងបុណ្យសពផងដែរ៕