កម្លាំងចម្រុះ បង្រ្កាបបទល្មើសព្រៃឈើថ្នាក់ខេត្ត បើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែឆ្នៃផល អនុផលព្រៃឈើ ច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែង

0

កម្លាំងចម្រុះ បង្រ្កាបបទល្មើសព្រៃឈើថ្នាក់ខេត្ត បើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែឆ្នៃផល អនុផលព្រៃឈើ ច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែង ។

ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឧត្តម
សេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធ
ហត្ថខេត្ត បានចុះត្រួតពិនិត្យ ទីតាំងសិប្ប
កម្មកែច្នៃឈើ ក្នុងក្រុងស្ទឹងត្រែង ជាច្រើនកន្លែង ។ប្រតិបត្តិការនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣០ កក្កដានេះ ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា:ការ ចុះអនុវត្តនេះ គឺតាមបទបញ្ជាររបស់នាយឧត្តមសេនីយ៍ សៅ សុខា ដោយពិនិត្យ
មើលលើទីតាំងសិប្បកម្ម ទាំងមានច្បាប់
និងគ្មានច្បាប់ រីឯសិប្បកម្មគ្មានច្បាប់ គឺត្រូវបានរឹបអូសនិងដកហូតឈើ រួមនិងសម្ភារ:
កែច្នៃមួយចំនួនផងដែរ ។

គួរបញ្ជាក់ថា:ប្រតិបត្តិការនេះ ធ្វើឡើងជា
បន្តបន្ទាប់ក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែងទាំងមូល ។ ហើយទីតាំងសិប្បកម្ម ដែលមានច្បាប់មួយចំនួនទៀតក៏នឹង ត្រូវប្រឈ
មនិង ផ្លូវច្បាប់ផងដែរ បើសិនជាមានការរកឃើញថា បានទទួលផលអនុផលព្រៃ
ឈើខុសច្បាប់ និងលើសចំនួនឈើដែលបានអនុញ្ញាត្តិដោយជំនាញ ។

សូមបញ្ជាក់ថា:ក្នុងប្រតិបត្តិការនេះ កម្លាំងចូលរួមសហការជាមួយអាវុធហត្ថ មានដូចជា:កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត កម្លាំងនៃមន្ទីរបរិស្ថាន និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត ។

ចំពោះវត្ថុតាងបទល្មើសព្រៃឈើ និងវត្ថុតាងបម្រើឲ្យបទល្មើសព្រៃឈើ ដែលត្រូវរឹបអូសក្នុងប្រតិបត្តិការនេះគឺនៅពុំទាន់ដឹង
ថាមានទំហំប៉ុណ្ណានោះទេ គឺកំពុងស្ថិតនៅប្រតិបត្តិការនៅឡើយ ហើយខណ:នេះ ជំ
នាញរដ្ឋបាលព្រៃឈើ កំពុងធ្វើការដឹកជញ្ជូ
នវត្ថុតាងទាំងអស់ ក្រោយបង្រ្កាប និងរឹប
អូសបាន យកទៅរក្សាទុកនៅខណ្ឌរដ្ឋបា
លព្រៃឈើខេត្ត រង់ចាំបន្តនិតិវិធីជាក្រោយ ។
សូមបញ្ជាក់ថា:ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចមានការឃាត់ខ្លួនមនុស្សផងដែរ ដែលពាក់ព័ន្ធនឹងបទល្មើស ក្នុងការដឹកជញ្ជូន និងកែច្នៃផលអនុផលព្រៃ
ឈើ ៕