កំពង់ចាម: ដេីម្បីចូលរួមទ្រទ្រង់ដល់វិស័យកីឡា នៅក្នុងខេត្តកំពង់ចាម ជាពិសេសក្លឹបកីឡាបាល់ទាត់ ដែលកំពុងត្រៀមចេញទៅចូលរួម ក្នុងការប្រកួត
ដណ្ដើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំមួយ ដេីម្បីធ្វើការកៀរគររកថវិកាសម្រាប់ឧបត្ថម្ភដល់កីឡាករ និងគ្រូបង្វឹក ក៏ដូចជាសម្រាប់ទ្រទ្រង់ក្លឹបទាំងមូលផងដែរ ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ឲ្យចូលរួមជួយទ្រទ្រង់ឧបត្តម្ភផ្នែកកីឡានិមួយៗ ទៅតាមលទ្ធភាពរាងៗខ្លួន ជាពិសេសជួយទ្រទ្រង់ដល់ក្លឹបកីឡាបាល់ទាត់ ដែលត្រូវចេញទៅប្រកួតដណ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ
ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដេីម្បីឲ្យកីឡាករយេីងកាន់តែមានការរីកចម្រេីនឡេីង ហើយក៏ជាការលេីកទឹកចិត្តដល់ក្រុមកីឡាករយេីង ដេីម្បីត្រៀមខ្លួនចូលប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយេីងធ្វេីជាម្ចាស់ផ្ទះផងដែរ ។
លោក ស្រេង វ៉ាន់ណូ គ្រូបង្វឹកកីឡាបាល់ទាត់ បានឲ្យដឹងថា ការបង្កើនក្លឹបបាល់ទាត់ខេត្តកំពង់ចាម គឺមានសមាសភាព សរុបចំនួន ១៤រូប ក្នុងនោះមានដូចជា៖
១- លោក សួន ឌី ជាប្រធានកិត្តិយស
២-លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាប្រធាន។
៣-លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាអនុប្រធាន
៤-លោក វេជ្ជបណ្ឌិត គីមសូរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត ជាអនុប្រធាន
៥-លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាអនុប្រធាន ។
ក្នុងនោះក៏មានអនុប្រធាន និងគ្រូជំនួយ ចំនួន៩រូបទៀត ផងដែរ ៕




































