ទិវាដាំកូនឈើ នៅវិទ្យាល័យទឹកជោរ ឃុំជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ កូនឈើប្រមាណជាង ៨៣០០ដើម រួមមាន៖កូនឈើ បេង ធ្នង់ ក្រញូង និងដើមក្រដាស ត្រូវបានដាក់ដាំនៅវិទ្យាល័យទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ក្នុងទិវាដាំកូនឈើដែលរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍សហគមន៍ជនបទ និងបរិស្ថាន(អា.សេ.ដូ) នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ការបាត់បង់ព្រៃឈេីពិតជានាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេងដល់ភពផែនដី ដូចជា មានការប្រែប្រួលអាកាសធាតុ ការកេីនឡេីងកម្តៅផែនដី គ្រោះរាំងស្ងួត ភ្លេីងឆេះព្រៃ បាត់បង់ជីវចម្រុះ បាត់បង់សត្វព្រៃ និងគ្រោះទឹកជំនន់ជាដេីម។ ដោយមេីលឃេីញពីគុណប្រយោជន៍នៃព្រៃឈេី រាជរដ្ឋាភាលតាមរយ:ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏ដូចជាក្រសួងបរិស្ថាន បានបង្កេីតឡេីងនូវច្បាប់ស្តីពីការការពារព្រៃឈេី និងបង្កេីតនូវតំបន់ការពារទេសភាព តំបន់ការពារធនធានធម្មជាតិ តំបន់អភិរក្សសត្វព្រៃ តំបន់ការពារព្រៃលិចទឹកជាដេីម។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា៖ ការរក្សាព្រៃឈេី និងការដាំដុះព្រៃឈេី គឺដេីម្បីរក្សាបរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្សសត្វ និងកាត់បន្ថយគ្រោះធម្មជាតិនានា។ ជាពិសេសដេីម្បីជំនួសមកវិញនូវព្រៃឈេីដែលបាត់បង់ ។
ឯកឧត្តម អ៊ុ រាត្រី បានធ្វេីការផ្តាំផ្ញេីដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាចូលរួមដាំដេីមឈេីឡេីងវិញ នៅលេីដីចំការ តាមព្រំដី តាមភ្លឺស្រែ ជាពិសេសនៅលេីដីចំការដែលខ្សោះជីជាតិ មិនអាចធ្វេីកសិកម្មបាន ដេីម្បីធ្វេីអោយបរិស្ថានមានភាពន្រសេីរឡេីងវិញ ក៏ដូចជាកាត់បន្ថយគ្រោះធម្មជាតិគ្រប់បែបយ៉ាង ជួយលេីកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមផងដែរ។
បន្ទាប់ពីបញ្ចប់កម្មវិធីទិវាដាំកូនឈេី រួចមក ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្ត អមដំណើរដោយ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងសហការី រួមនឹងក្រុមការងារអនុសាខាកាកបាទក្រហមស្រុក បាននាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារលោកស្រី ឡែម មុជ ដែលកូនប្រុសឈ្មោះ ចំរើន រ៉ានី អាយុ ១០ឆ្នាំ បានស្លាប់ដោយសារលង់ទឹក នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យផងដែរ៕ដោយ៖ ឃិន គន្ធា