សកម្មភាពសមាគមអតីតយុទ្ធជនខេត្តកំពង់ធំបម្រើអតីតយុទ្ធជននិងប្រជាជនដូចភ្លៀងរលឹម

0

ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តសកម្មភាពដូចភ្លៀងរលឹម ក្នុងការបំម្រើគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំងការងារមនុស្សធម៌ ,ទាំងការចុះជួយពលរដ្ឋពលរដ្ឋជួបការ​លំបាក និងការជួយសង្រ្គោះពលរដ្ឋ ឲ្យរួចផុតពីគ្រោះមហន្តរាយ ដែលកើតឡើងពីធម្មជាតិ គ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ធំ។ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានដឹកនាំ ក្រុមគណកម្មាធិការសមាគមស្រុកក្រុង ចុះសិក្សាស្វែងយល់ពីសុខទុក្ខ ពីជីវភាពរស់នៅ និងដោះស្រាយរាល់ការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការជួយសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជម្រកស្នាក់នៅមិនសមរម្យ ក្រោមការជំនួយឧបត្ថម្ភអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ជាក់ស្តែង នៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំសហការី និងអាជ្ញាធរ  ចុះជួបគ្រួសារអតីតយុទ្ធជនពលី ដោយសារតែការបំរើជាតិ នៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានឈ្មោះ នៅ ស៊ីម អាយុ ៥៥ ឆ្នាំ ជាភរិយាអតីតយុទ្ធជនឈ្មោះស  នី ដែលបានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨០ហើយបានពលីជីវិតនៅសមរភូមិតំបន់អានសេះ ខេត្តព្រះវិហារនៅឆ្នាំ១៩៨៥ ស្ថិតនៅក្នុងអង្គភាពអតីតកងពលលេខ៥ ចាស់។ច្ចុប្បន្នអ្នកមីង នៅ ស៊ីម រស់នៅក្នុងស្ថានភាពជាស្រី្តមេម៉ាយ មានជីវភាពទីទ័លក្រ មានកូន៣នាក់ និងចៅ ៦នាក់ មានមុខរបរលីងចង្រិតលក់ ដើម្បីយកថវិកាទិញអង្ករចិញ្ចឹមកូន និងចៅៗកំព្រា ក្នុងនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយមេបញ្ជាការផ្នែកសឹករងបារាយណ៍ បានជួយលើកទឹកចិត្តបានជួយ ឧបត្ថម្ភមានអង្ករចំនួន ៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ និងថវិកាចំនួន ១២០,០០០៛ បានធ្វើឲ្យ អ្នកមីង នៅ ស៊ីម មានចិត្តរំភើបរីករាយក្រៃលែង និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានជួយដោះស្រាយរាល់ការលំបាក និងជីវភាពរស់នៅអតីតយុទ្ធជន បើទោះបីជាប្តីគាត់ បានមរណៈភាពទៅហើយក្តី ក៏រាជរដ្ឋាភិបាលមិនបានបោះបង់ចោលនោះទេ។

ឯកឧត្តម មេបញ្ជាការ បានអំពាវនាវដល់បងប្អូនកូនក្មួយទាំងអស់ រួមទាំងលោកពូ អ្នកមីង ប្រជាពលរដ្ឋទាំង អស់ខិតខំអប់រំកូនចៅ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាឃាតករបំផ្លាញអនាគត់ បំផ្លាញកិត្តយស់គ្រួសារ និងជាឃាតករដ៏ហាវបំផុត ក្នុងការបំផ្លាញជាតិ ដូច្នេះដើម្បីឲ្យគ្រួសារទទួលបានសុភមង្គល់ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ។

ដោយ ប៊ុន រដ្ឋា