ប៉ូលីសស្រុកកែវសីមា សហការជាមួយជំនាញការិយាល័យដែនជំរក និងកងរាជអាវុធហត្ថឃាត់បានរថយន្តកាមរីហើម ០២គ្រឿងដុតបំផ្លាញចោល!!!

0

ខេត្តមណ្ឌលគិរី- ស្រុកកែវសីមា
ចេញផ្សាព័ត៌មានថ្ងៃពុធ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩!។

នៅថ្ងៃពុធ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៩កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងជំនាញការិយាល័យដែនជម្រកសត្វព្រៃកែវសីមា និងកម្លាំងអាវុធហត្ថស្រុក បានរុករកឃើញរថយន្តម៉ាកកាមរីហើម(កែឆ្នៃ)ចំនួន ០២គ្រឿង ដែលជាមធ្យោបាយកែច្នៃសម្រាប់ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត នៅចំណុចគីឡូម៉ែត្រលេខ១៥៩ (គីឡូចាស់) ក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បំរុងដឹកឈើដោយឡែកម្ចាស់បានគេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តដែលជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ដោយទទួលបានបទបញ្ជាពីប្រធានគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ កម្លាំងយើង បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក និងជំនាញ បានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។