ស្វាយរៀងទៀតហើយ!រថយន្តបុកជាមួយរថយន្តបណ្ដាលអោយមនុស្ស៤នាក់រងរបួសធ្ងន់!

0

ស្វាយរៀង៖    យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ដបុកជាមួយរថយន្ដ។ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោងប្រមាណ៤និង៤៤នាទីទៀបភ្លឺនៅថ្ងៃទី១សីហាឆ្នាំ២០១៩ នៅមុខសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែន ជីភូ តាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

ប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា មុនកើតហេតុមានជនជាតិចិនម្នាក់ម្នាក់មិនត្រូវបានស្គាល់អត្ដសញ្ញាណ បានបើករថយន្ដ ម៉ាកធុនត្រា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-1713និងអ្នករួមដំណើរម្នាក់លើដោយប្រើប្រាស់ល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែទៅបុកនឹងរថយន្ដម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-8380ជិះគ្នា៤នាក់ក្នុងទិសដៅបញ្រាស់គ្នាពេញ បណ្ដាលអោយបុរសជាអ្នកបើករថយន្ដសាំងយ៉ុងកៀបជាប់នៅក្នុងកាបីនរីឯអ្នករួមដំណេីរ៣នាក់រងរបួសធ្ងន់ផងដែរ។

ក្រោយបង្កហេតុអ្នកបើករថយន្តធុនត្រានិងអ្នករួមដំណើរជាជនជាតិចិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរផងដែរ។អ្នករងរបួសទាំង៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត។ចំណែកឯរថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ដោយ៖ជា រដ្ឋា