ជនខិលខូច មានប័ណ្ណអ្នកសារព័ត៌មាន ៣នាក់ ត្រូវបានឃាត់ខ្លួន ពីបទបោកពលរដ្ឋលក់វត្ថុបូរាណ ជាង៩០០០ដុល្លា

0

ពោធិសាត់: ជនសង្សយ័ឆបោក៣នាក់ដ៍សកម្មយកវត្ថុបូរាណមកបោកប្រជាពលរដ្ឋអស់លក្ខណជាប់អន្ទាក់សមត្ថកិច្ចស្រុកវាលវែងហេីយ ។ ហេតុការណ៍បង្ក្រាបក្រុមជនបោកប្រាស់ប្រជាពលរដ្ឋនេះបានធ្វេីឡេីង នៅវេលាម៉ោង២០និង០២នាទីថ្ងៃទី៣១កក្កដា២០១៩ខណះដែលសមត្ថកិច្ចបានទទួល បណឹ្ដងផ្ទាល់មាត់ ពីជនរងគ្រោះឈ្មោះ មុត រិទ្ធ រស់នៅភូមិកណ្តាល ឃុំថ្មដា បានប្ដឹងមកនគរបាលព្រហ្មទណ្ឌស្រុកវាលវែង ថា ចន្លោះថ្ងៃទី ២២, ដល់២៦ខែកក្កដា ឆ្នាំ២០១៩ មានជនខិលខូចចំនួន០៣នាក់ បានជិះរថយន្ត១គ្រឿង ម៉ាកកាមមេរីបាឡែន ស្លាកលេខភ្នុំពេញ២ AD ៨៧៧០ ដើរធ្វើសកម្មភាពឆបោក(លក់វត្ថុបុរាណ) អោយបងប្អូនគាត់ ដោយឆបោកយកប្រាក់អស់ជាង៩០០០$ (ប្រាំបួនពាន់ដុល្លា)និងម៉ូតូវេវអាល់ហ្វាមួយគ្រឿង
នៅភូមិព្រងិល ឃុំព្រងិលស្រុកភ្នុំក្រវាញ ខេត្តពោធិសាត់។

ហើយបានបើករថយន្ត ឡើងមកស្រុកវាលវែង ក្រោយពីបានទទួលបណ្ដឹងនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍ថ្មដា បានធ្វើការស្រាវជ្រាវ​សើុបអង្កេត រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់និងរថយន្តមួយគ្រឿងម៉ាកកាមមេរីបាឡេនស្លាកលេខ ភ្នំពេញ2AD ៨៧៧០
នៅចំណុចផ្ទះសំណាក់សេរីសុខាភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាតម ។ អធិការនគបាលស្រុកវាលវែងលោកវរះសេនីយ៍ឯក ធីមឡេង បានអោយដឹងតាមរយះទូរសព្ទ័នៅថ្ង្ងៃទី១សីហា២០១៩នេះថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមាន ១ ឈ្មោះ
ភន ហ៊ាន ភេទប្រុស អាយុ ៥១ ឆ្នាំរស់ភូមិអូរឈ្លើង ឃុំ កោះរកា ស្រុកកំពង់សៀមខេត្តកំពង់ចាម ជាភ្នាក់ងារយកព័ត៌វិរះសែនជ័យនិងជា (ម្ចាស់រថយន្ត) ។
២,ឈ្មោះ អុី​ ម៉ុក ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកកំពង់លាវ ខេត្តព្រៃវែង ជាអ្នកយកព័ត៌មានការសែតមានជ័យ
និងទី៣ឈ្មោះ គឹម ចន្ធី ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិគោកគងលិច ឃុំ គោកគងលិច​ ស្រុកកញ្ជៀច​ ខេត្តព្រៃវែង មុខរបរនគរបាល និងជាអ្នកយកព័ត៌ការសែតមានជ័យ ។
នៅក្នុងកិច្ចប្រតិបត្តការខាងលេីនេះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន
វិទ្យុទាក់ទងម៉ូតូរ៉ូឡា០៣គ្រឿង
លុយដុល្លាក្លែងក្លាយ(លុយសែន)ចំនួន ៧០០០$(ដុល្លា)លុយខ្មែរ ៤០០០០០៛(សែសិបមុឺនរៀល ។ លោហធាតុរូបព្រះ​ ពុទ្ធចំនួន០៣អង្គនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ។ បច្ចុប្បន៍ជនសង្ស័យ រួមនិងវត្ថុតាងសម្ភារះត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការ ដើម្បីសាកសួនិងក៍សាងឯកសារគ្រោងនិងបញ្ជូនបន្តទៅស្នងការនគបាលខេត្តពោធិសាត់ចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕