សៀមរាប =ពលរដ្នរងគ្រោះ៣គ្រួសាររស់នៅភូមិស្រះស្រងខាងជើង ឃុំ នគរធំ ស្រុកនិងខេត្តសៀមរាប កំពុងរងការរឹបអូសដីធ្លីផ្ទះសំបែងនិងហាងរបស់ខ្លួន ពីធានាគា និងក្រុមហ៊ុន លក់ទៅអោយបុគ្គលម្នាក់ទៀតក្នុងតំលៃលក់ឡៃឡុង ធ្វើអោយពួកគាត់ប្រឈមមុខនិងការបាត់បង់ផ្ទះសំបែង គ្មានមុខរបរ និងបាត់បង់ដីធ្លី ដោយមិនបានទទួលផលតបស្នងមកវិញនោះទេ ទោះបីរកន្លងមកពួកគាត់ខំស្វះស្វែងរកលុយមកបង់ធានាគារដោយលក់ដីកេរិ៍ដអាករអស់រាប់សិបហិចតាហើយក៏ដោយ ក៏មិនអាចជួយដោះបំណុលធានាគារបានឡើយ រហូតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បែរជាត្រូវធានាគារ និងក្រុមហ៊ុន ត្រូវរូវជាមួយនិងតុលាការ លួចលក់ដីហាងរបស់គាត់ដោយស្ងាត់ៗក្នុងតំលៃឡៃឡុង ទៅអោយបុគ្គលម្នាក់ទៀតដោយមិនអោយម្ចាស់ដឹងមុននោះឡើយ។
អ៊ុ ប្រុស ខន សូត្រ និងអ៊ុស្រី ជាជនពិការជើងឈ្មោះ ឌឿង រ៉ិន ត្រូវជាឪពុកម្ដាយ ជនរងគ្រោះបានរៀបរាបថា គាត់បានលក់ដីធ្លី អស់ជាច្រើនហិចតា ដើម្បីជួយដោះបំណុល កូន តែទីបំផុតដីនិងផ្ទះ ត្រូវបានលក់អស់នៅតែមិនអាចដោះបំណុលធានាគាររួចនោះឡើយ រហូតមកដល់ពេលនេះគេកំពុងរឹបអូស ដី ផ្ទះនិងហាងលក់ដូរថែមទៀតដើម្បីលក់ឡៃឡុងទៅអោយបុគ្គលអ្នកមានលុយ ។ចំណែក ប្អូនស្រី សូត្រ សុធា ក៏បានរៀបរាប់ដែរថា ខ្លួនក៏បានលក់ដីនិងផ្ទះព្រមទាំងដីស្រែរាប់ហិចតា ដើម្បីជួយដោះបំណុលធនាគារ តែទីបំផុតគ្មានផ្ទះសំបែងរស់នៅទេបច្ចុប្បន្ននេះ ចំណែកបំណុលនៅជំពាក់ធានាគាដដែលមិនដឹងថ្មើរណាណោះរួចនោះទេ។
ឯប្អួនស្រី ឈ្មោះសូត្រ រ៉ា ក៏បានបញ្ចាក់ដែរថា ចំពោះលុយធានាគា ខ្លួនបានសង់ទៅធានាគាជាហូរហែរដែរចំនួន១៥ខែដែលខ្លួនបានខ្ចីពីធានាគារចំនួន៥០០០០ដុល្លា ក្នុង បញ្ចី ៦០ខែ ទើបរួច តែដោយសារសេដ្នកិច្ចបានប្រឈម ទើបធ្វើអោយមានការខកខានបង់ខ្លះៗ រហូតមានរឿងជាមួយធានាគា ដល់ថ្ងៃចុងក្រោយ ខាងតុលាការសំរេចអោយសងលុយដើមនៅតែ ៣៣៧៤៥ដុល្លាតែប៉ុណ្ណោះ ស្រាប់តែដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ គឺគេថានាងខ្ញុំនៅជំពាក់៦០០០០ដុល្លាទៀត ហើយខាងតុលាការបែរជាយកដីនិងហាងរបស់ខ្ញុំទៅអោយបុគ្គលម្នាក់ទៀតក្នុងតំលៃ៦០០០០ដុល្លាទៅវិញ ដោយពួកខ្ញុំមិនបានផ្ដិតមេដៃអោយឡើយ បើតាមការប្រកាសរបស់អាជ្ញាអប្សរាបានបញ្ចាក់ថា ដីអប្សរាក្នុងតំបន់១ជាប់និងមាត់ ស្រះស្រង់ មិនអាចលក់ដូរអោយបុគ្គលផ្សេងក្រៅពីអ្នកភូមិម្ចាស់ស្រុកឡើយ តែត្រូវបានតុលាការបែរលក់អោយបុគ្គលធ្វើជំនួញទៅវិញ។
ពួកគាត់សំណូមពរសុំអោយឯកឧត្តម ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាប ជួយអន្ដរគមន៍កុំអោយធនាគារឬក្រុមហ៊ុនរឹបអូសដី និងហាងរបស់គាត់ ទុកអោយគាត់មានឪកាសដើម្បីរកលុយសងតាមលទ្ធភាព ព្រោះពួកគាត់គ្មានសល់អ្វីទៀតនោះទេក្រៅពីហាងលក់ដូរមួយនេះ៕ប៊ុនរិទ្ធី