សមត្ថកិច្ចកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពា់ពន្ធ័និងករណីប្រើប្រាស់គ្រឿងញៀន!

0

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលកក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវប្រតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខនៅថ្ងៃទី០៤ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៤ និង០០នាទី ។

ជនសង្ស័យចំនួន ០២នាក់រួមមាន ៖១-ឈ្មោះ សុវណ្ណ តែមចន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។២-ឈ្មោះ ទូច វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ សម្ភារៈដកហូត ៖គ្មាន ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការចុះរដ្ឋបាល ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងនៅក្នុងបន្ទប់ជួល ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យ ធ្វើការត្រួតពិនិត្យលើដងខ្លូន រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕