អភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីភាពព្រលែងកូនត្រីពូជជាង៥ម៉ឺនក្បាលនិងត្រីស្រែ១០០គ.កចូលបឹងធម្មជាតិ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧកត្តម ឈុន ឈន់ ប្រធាន ក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីព្រលែងកូនត្រីពូជជាង៥ម៉ឺនក្បាល ចូលស្ទឹងជីនិតទំនប់១មករា ដែលជាបឹងធម្មជាតិ ក្នុងអំឡុងត្រីពងកូន ដើម្បីបង្កើនធនធានជលផល ដែលមានមន្រ្តីរាជការ ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំង៣ប្រភេទ រួមទាំងសិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមជាង៥០០នាក់ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៩។

លោកប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការព្រលែងកូនត្រីពូជ នៅក្នុងខេត្តកំពង់ធំ គឺជាលើកទី១៧ហើយ ដោយការព្រលែងនេះ ត្រូវបានធ្វើឡើងនៅ អាងទឹកទំន់១មករា ស្ថិតក្នុងភូមិស្នោរ ឃុំកំពង់ថ្ន ស្រុកសន្ទុក ខេត្តកំពង់ធំ លោកបានបញ្ជាក់ថា ការព្រលែងកូនត្រីពូជ គឺមាន​សារៈសំខាន់ណាស់ការបន្តពូជត្រី តំម្រូវការចាំបាច់របស់បងប្អូន អាងទឹកស្ទឹងជីនិតអាស្តប់ទឹកបាន៣៩លានម៉ែត្រត្រីគុណ ដែលមានលទ្ធភាពអាចស្រោចស្រប ស្រូវប្រាំងនិងរដូវវស្សា បាន២៥ពាន់ហិចតា ក្នុង១៤ឃុំ។លោកប៉ែន វណ្ណរិទ្ធ បានបន្តថា បច្ចុប្បន្នខណ្ទរដ្ឋបាលជលផលបានបង្កើត សហគមជលផលថ្មី២បន្ថែមទៀត ដោយផ្អែកតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឲ្យគ្រប់ខេត្តក្រុង រៀបចំបង្កើតស្រះជម្រកត្រី យ៉ាងតិចក្នុងមួយឃុំឲ្យបានមួយ បច្ចុប្បន្ននៅក្នុងខេត្តកំពង់ធំ មានស្រះជម្រកត្រី ចំនួន៤៧កន្លែង កន្លែងអភិរក្សធនធានជលផលមាន៥កន្លែង កន្លែងអភិរក្សសហគមចំនួន ៧៤កន្លែង និង​មានស្នាក់ការល្បាតគ្រប់កន្លែង និងបានបង្រ្កាបបទល្មើសក្នុងដែនអភិរក្ស១០៨ករណី និងបានធ្វើការបំផ្លាញ ចោល៨៨ករណី ក្នុងខណ្ទជលផលបានធ្វើការផ្សព្វផ្សាយតាមប៉ាណូ និងប្រព័ន្ឋផ្សព្វផ្សាយផ្សេងៗស្តីពីការ នេសាទល្មើសច្បាប់ ការចូលរួមការពារធនធានជលផល ក្នុងនោះក៏បញ្ហាប្រឈមបានការកាប់ទន្រ្ទានព្រៃលិចទឹក កានេសាទត្រីកើនឡើង ស្ថានភាពអាកាសគោករាក់ ការប្រើប្រាស់សារធាតុគេមី កំរិតនៃការយល់ដឹង របស់គណកម្មការសហគមនេសាទនៅមានកម្រិត ជនខិលខូចនៅតែលួចប្រើឧបករណ៍នេសាទដោយ ខុសច្បាប់ ។

ឯកឧត្តម សុខ លូ​ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះខណ្ទរដ្ឋបាលជលផលកំពង់ធំ និងអង្គការដៃគូរ ដែលបានរៀបចំកម្មវិធី ក្នុងន័យបំផុសឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សាពូជត្រី និងសត្វផ្សេងៗឲ្យបានគង់វង្ស ដើម្បីធានាបាននូវនិរន្តភាពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ  ឯកឧត្តម សុខ លូ​ បានបញ្ជាក់ថា ពិធីព្រលែងកូនត្រីពូជនេះ បានធ្វើឲ្យជីវភពគ្រួសារ ល្អប្រសើរ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ រស់នៅក្បែរស្ទឹងជីនិតនេះ  

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូន មន្រ្តីរាជការ ប្រធានពលរដ្ឋចូលរួម អភិរក្សពូជត្រី ដើម្បីកូនចៅជំនាន់ក្រោយ និងសូមឲ្យអភិបាលក្រុងស្រុកទាំង៩ ខិតខំពង្រឹងគណបញ្ជាការឯកភាព ដើម្បី បង្រ្កាបរាល់បទល្មើសនេសាទ ការដាក់ស្បៃមុង ឆក់ត្រី ការកាប់ព្រៃលិចទឹក និងមិនអាចលើកលែង ឬអនុគ្រោះ​ចំពោះជនល្មើសដែលកាប់បំផ្លាញព្រៃលិចទឹក និងត្រូវលុបបំបាត់ឲ្យអស់នូវបទល្មើសនេសាទ ។

ដោយ ប៊ុន រដ្ឋា