អាជ្ញាធរក្រុងស្ទឹងសែនចុះកាត់សំយ៉ាប និងផ្លាកប៉ាណូអាណាធិបតេយ្យរំរលោភលើដីចំណីផ្លូវ

0

កំពង់ធំ៖ អាជ្ញាធរក្រុងស្ទឹងសែននៅតែបន្តរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាបរបស់ប្រជាពលរដ្ឋ និងផ្លាកប៉ាណូ ដែលសាងសង់គ្មានរបៀប ជាពិសេសគឺការសាងសង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋ និងគ្រោងរៀបចំសណ្តាប់ធ្នាប់ខ្សែចំលងអគ្គិសនីក្នុងក្រុងស្ទឹងសែនទាំងមូល។
តាមការបញ្ជាក់របស់ លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន បានប្រាប់ភ្នាក់ងារទូរទស្សន៍ដឹងថាក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ ការកាត់សំយ៉ាប និងផ្លាកប៉ាណូ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន បានផុតឱសានុវាទតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩មកម្លេះ។
ក្នុងអំឡុងពេលនៃការចេញ ស.ជ.ណ លេខ២៩២ ស្តីអំពីការការរៀប ចំណ្តាប់ធ្នាប់ក្នុងក្រុងស្ទឹងសែន មានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើនក្នុងការអនុវត្តន៍ ស្ទើរតែគ្រប់គ្នាទៅហើយ ដោយឡែកអ្វីដែលនៅសេសសល់គឺក្រុមការងាររបស់ រដ្ឋបាលក្រុងស្ទឹងសែន ធ្វើនៅពេលនេះ លើប្រជាពលរដ្ឋដែលមិនសហការ និងបងប្អូន ប្រជាពលរដ្ឋមួយចំនួនទៀតរកជាងមកកាត់មិនបានទើបឲ្យក្រុមការងារជាអ្នកកាត់ឲ្យតែម្តង។
លោកអភិបាលរងក្រុងស្ទឹងសែនបន្តថា ទីតាំងដែលរៀបចំចាំបាច់នៅចំពោះមុខនេះ គឺនៅផ្លូវមុខសួនកុមារ ស្របដងស្ទឹងសែនទាំងសងខាង ផ្លូវនារីក្លាហាន និងតាមដងផ្លូវជាតិជុំវិញ ក្រុង ហើយត្រូវធ្វើការងារទាំងអស់ឲ្យបានរួចរាល់ ត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ។
រីឯក្នុងការរៀបចំបើកផ្លូវឯកទិសខាងក្រោយផ្សារកំពង់ធំ ដែលបានគ្រោងនឹងដាក់ឲ្យធ្វើដំណើរសម្រាប់ឲ្យ ប្រជាពលរដ្ឋធ្វើដំណើរទាំងអ្នកមកទិញឥវ៉ាន់ និងអ្នកធ្វើដំណើរឆ្លងកាត់ដោយរថយន្តធន់តូច មិនទាន់អាចដំណើរការបាននៅឡើយ ព្រោះការសាងសង់វិមានឯករាជ្យ ការធ្វើសួនវិមានឯករាជ្យ និងភ្លើងស្តុបមិនទាន់បំពាក់រួចរាល់។ដោយ ប៊ុន រដ្ឋា