ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញប្រកាសប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ

0

កំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធ អតីតនាយខណ្ទរដ្ឋបាលជលផលខេត្តកំពង់ធំ ត្រូវបានជឿនិងមានទំនុកចិត្ត ផ្លាស់ប្តូរភារកិច្ច តែងតាំងជា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលត្រូវបានជំនួសលោក ធីវ វណ្ណធី អតីតប្រធានមន្ទីរកសិកម្ម ត្រូវបានថ្នាក់ដឹកនាំតំម្លើងឋានៈ និងផ្ទេរភារកិច្ចមកជា អនុប្រធាននាយកដ្ឋានបុគ្គលិក អភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសកិកម្មរុក្ខាប្រមាញ់និងនេសាទ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុម ប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងប្រតិភូអមដំណើរ បាន អញ្ជើញប្រកាស អតីតនាយខណ្ទរដ្ឋបាលជលផល ជាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ជំនួសលោក ធីវ វណ្ណធី ដែលមានការចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ចូលរួម នៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

បន្ទាប់ពីលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក អភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់និងនេសាទ បានអាចសេចក្តីសម្រេចតែងតាំងរួចមក លោក ប៉ែន វណ្ណរិទ្ធ ដែលទើបតែតែងតាំងជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានប្តេជ្ញាចិត្ត យកអស់ស្មារតីសមត្ថភាព និងការទទួលខុសត្រូវ ក្នុងការចូលរួម យ៉ាងសកម្មជ្រះថ្លាអនុវត្តកម្មវិធីនយោបាយ យុត្តិសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល និងការកែទម្រង់លើវិស័យកសិកម្ម ដើម្បីរួមចំណែកក្នុងវិស័យកសិកម្មនិតិកាលទី៥ ព្រមទាំងអនុវត្តនូវ លិខិតគត្តិយុត្តសារាចរណ៍ណែនាំ របស់ថ្នាក់ជាតិថ្នាក់ខេត្ត ឲ្យទទួលបានជោគជ័យនិងប្រកបបានប្រសិទ្ធិភាព គោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមតួនាទី ដែលក្រសួងនិងអភិបាលខេត្តប្រគល់ឲ្យ រក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីរក្សាឲ្យបានរ៉ឹងមាំ សិក្សារៀនសូត្រ បង្កើនកិច្ចសហប្រតិបត្តិការ​ទំនាក់ទំនងជាមួយ ដៃគូរអភិវឌ្ឍន៍នានា អង្គការជាតិ អន្តរជាតិ មន្ទីរជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ ក្នុងការផ្តល់សេវាសាធារណៈក្នុងដែនសមត្ថកិច្ច ឲ្យបានល្អប្រសើរ និងមានទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បណ្តាសមត្ថកិច្ចទាំងអស់ ទាំងមេព្រៃ បរិស្ថាន ទាំងអាជ្ញាធរជំនាញ និងកងកម្លាំងទាំងអស់ សូមកុំចាត់ទុកកិច្ចការបង្រ្កាបទប់ស្កាត់ការពារ អភិរក្សព្រៃឈើនេះ ជារបស់អ្នកណាម្នាក់ ត្រូវចាត់ទុកកិច្ចទាំងនេះជាកិច្ចការរបស់យើងទាំងអស់គ្នា ការពារ ព្រៃឈើរបស់យើង ការពារធនធានធម្មជាតិរបស់យើង កន្លងមកតែងតែសាចទឹកដាក់គ្នា តែត្រូវបានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រេចបង្កើតជា ក្រុមចម្រុះសម្រាប់ដាក់ទីតាំងទប់ស្កាត់ការកាប់ព្រៃឈើ ការដឹកជញ្ជូនដោយខុសច្បាប់ ដើម្បីបញ្ឈប់ការបក់ផ្សែងដាក់គ្នាទៀត នៅតំបន់ព្រៃអង់តែន តំបន់ព្រៃឡង់ ហើយក៏សូមកោតសរសើរគណបញ្ជាការឯកភាពស្រុក ដែលបានខិតខំប្រឹងប្រែងរួមគ្នា អនុវត្តនូវតួនាទី ការពារអភិរក្សព្រៃឈើ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ខេត្តកំពង់ធំ គឺជាខេត្តមួយក្នុងចំណោម ខេត្តទាំង៥ ដែលមានសក្តានុពលសំខាន់ ក្នុងការចូលរួមចំនែកក្នុងវិស័យកសិកម្ម ផ្តល់ស្រូវអង្ករជាង៥លានតោន បានចាត់ទុកជាខេត្តជម្រុកស្រូវរបស់ព្រះរាជាណាចក្រកម្ពុជា និងសូមផ្តាំផ្ញើរ ឲ្យលោកប្រធានមន្ទីរថ្មី ខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្វែងយល់អ្វីដែលជាបទពិសោធន៍ បន្ថែមនូវជំនាញផ្សេងៗ ដោយសារតែកន្លងមកនេះ គឺគ្រប់គ្រងតែមួយជំនាញ តែពេលនេះគឺគ្រប់គ្រងជំនាញទាំង៥របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដែលកំពុងតែក្តៅគគុកស្របពេលដែលរដ្ឋាភិបាលបានដាក់ចេញនូវ អភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ យើងត្រូវតែពង្រឹងជំហររបស់យើង បង្កើនសមត្ថភាពរបស់យើងដើម្បីគ្រប់គ្រងវិស័យកសិកម្មឲ្យបានរីកចំរើន អ្វីដែលជាយុទ្ធសាស្រ្តថ្មីៗ គោលនយោ​បាយថ្មីៗ របស់វិស័យកសិកម្មនិងត្រូវរត់ឲ្យទាន់នូវកំណើន ក្នុងវិស័យសេដ្ឋកិច្ចរបស់យើង ដែលជាទស្សនៈ វិស័យរបស់សម្តេចតេជោ ដើម្បីសម្រេចគោលដៅឲ្យបាននៅឆ្នាំ ២០៣០ និង២០៥០ខាងមុខនេះ ។

ដោយ ប៊ុន រដ្ឋា