ល្បីសុរិយោដី ខេត្តឧត្ដរមានជ័យ លោកគឹម គាវិន មហាសែន ពុករលួយ និយមបក្សពួក និងអនុវត្ដន៍ការងារស្ដង់ដាពី ខ្លាំងជាងខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ

0

ខេត្តឧត្ដរមានជ័យ ÷នៅថ្ងៃទី៧ខែសីហា ឆ្នាំ២០១៩នេះ មានសេចក្ដីរាយការណ៍មកថា លោកគឹម គាវិន ប្រធានមន្ទីរៀបចំដែនដី ខេត្តឧត្ដរមានជ័យ ល្បីល្បាញថា មហាសែនពុករលួយ បក្សពួកនិយម និងអនុវត្ដការងារស្ដង់ដាពី ពុករលួយ មិនអន់ជាងប្រធានសុរិយោដីនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យប៉ុន្មាននោះទេ។លោក គឹម គារវិន បានផ្លោះតំណែង ពីប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង មកជាប្រធានមន្ទីរៀបចំដែនដីខេត្តឧត្ដរមានជ័យបាន ដោយសារយកប្រាក់ទិញយកតំណែង និង អែអបលោកធំម្នាក់ប្រចាំខេត្តខេត្តឧត្ដរមានជ័យ។ទើបលោកគឹមគាវិន មិនខ្វល់អំពីអនុវត្ដន៍ការងារស្ដង់ដាពី និយមបក្សពួកនិងប្រព្រឹត្តអំពើពុករលួយតាមតែអំពើរចិត្ដ។

សេចក្ដីរាយការណ៍បន្ថែមថា ដោយសារតែបែបនេះហើយ បានធ្វើអោយប្រជាពលរដ្ឋ ជាច្រើននាក់អស់ដីស្រែចំការដែលធ្លាប់បង្ករបង្កើនផលជាង១០ឆ្នាំ ត្រូវគេយកអស់ដោយមិនដឹងខ្លួន។ព្រោះលោកគឹម គាវិន បានចេញបណ្ណ័កម្មសិទ្ធ អោយទៅអ្នមានអំណាចជាច្រើននាក់ ដែលជាបក្សពួករបស់ខ្លួនជាន់ត្រួតគ្នាស៊ីគ្នាមកលើកម្មសិទ្ធរបស់ពលរដ្ឋបង្កើនផលជាច្រើនឆ្នាំ។ជាក់ស្ដែងប្រជាពលរដ្ឋនៅភូមិស្រឡៅស្រោង ឃុំលំទងនិងភូមិរំចេក ឃុំអន្លង់វែង ជាច្រើនគ្រួរសាត្រូ បានបាត់បង់ដីស្រែចំការអស់ ដោយសាតែលោកគឹមគាវិន ព្រោះលោកគឹមគាវិនបានចេញបណ្ណ័កម្មសិទ្ធអោយទៅលោកតាញ់បុត្ដា មេពេទ្យសត្វខេត្តឧត្ដរមានជ័យ និងឈ្មោះស៊យ ឡោះ និងឈ្មោះលោកធំជាច្រើននាក់ទៀត។ និងនៅមានឯកសារជាច្រើនរាប់មិនអស់រឿងបំពេញការងារមិនប្រក្រតី។

លោកគឹមគារវិនបានឆ្លើយតបតាមប្រពន្ធTelakram ថាលោកពុំមានសាច់ញាតធ្វើការជាមួយទេ មន្រ្ដីលោកបំពេញភារកិច្ចការងាររៀងៗខ្លួន ។ ចំពោះឈ្មោះតាញ់បុត្តា គឺលោកមិនដែលស្គាល់ហើយក៍មិនដែលឃើញមុខដែ។ ហើយលោកក៍មិនដែលជំរិតទាលុយពីអ្នកណាម្នាក់នោះដែ ព្រះជំនាញការិយាល័យស្រុកជាអ្នកអនុវត្តផ្ទាល់។ លោកថាព័ត៍មានចុះផ្សាយជាព័ត៍មានមិិនពិតជាព័ត៍មានតុការហ្វេ។ ក្រុមការងារយើងនិងបន្តរលម្អិតព័ត៍មាននេះនៅពេលក្រោយបន្ដរទៀត៕ ដោយគេហទំព័រស្រទាប់យុវវ័យ