រថយន្ត កូរូឡា ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវខ្ទេចអស់ផ្នែកខាងមុខ

0

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត កូរ៉ូឡា ជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងធ្វើឲ្យរបាំងថ្មបាក់អស់មួយកង់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៤និង១០នាទីទាបភ្លឺ ថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩ ត្រង់ចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ត កូរ៉ូឡា មួយគ្រឿង ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-3014 ធ្វេីដំណេីរតាមផ្លូវ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចក្បាលនាគអស់មួយកង់ ចំណែករថយន្តរួញមួយកំណាត់មុខ និងផ្ទុះពោង ទៅមុខលែងរួច ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅខាងជំនាញចរាចរណ៍មកធ្វើការវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕