សិស្សសាលាម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីរំលំដើមត្នោតសង្កត់!

0

ខេត្តពោធិ៍សាត់៖យ៉ាងហោចណាស់មានសិស្សសាលាម្នាក់រងរបួសធ្ងន់ម្នាក់ទៀតស្លាប់នៅនិងកន្លែងកេីតហេតុយ៉ាងអាណោចអាក្នុងករណីកាប់រំលំដើមត្នោតសង្កត់។

ហេតុការណ៍ដ៍រន្ធត់នេះកេីតឡេីងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា
ជនសង្ស័យជាអ្នកកាប់ដើមត្នោតមានគ្នាពីរនាក់៖១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។

២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ចំណែកឯជនរងគ្រោះ២នាក់មានឈ្មោះ១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់នៅនិងកន្លែងកេីតហេតុ។២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ បានរងរបួសធ្ងន់។អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិ៍សាត់។

បច្ចុប្បន្នបន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបាន៕