ទូកដឹកភ្ញៀវទៅកាន់កោះទន្សាយត្រូវបានផ្អាក-ខណះមានខ្យល់និងរលកកំពង់បក់បោក

0

កែប)ទូកដឹកភ្ញៀវទៅកាន់កោះទន្សាយត្រូវបានផ្អាក-ខណះមានខ្យល់និងរលកកំពង់បក់បោក)ទូកដឹកភ្ញៀវទេសចរណ៍ចំនួន16គ្រឿងរបស់សហគមន៍មួយត្រូវបានផ្អាកដឹកភ្ញៀវជាតិនិងអន្តរជាតិទៅកាន់កោះទន្សាយនិងកោះឯផ្សេងៗទៀតខណះពេលមានភ្លៀងនិងរលកនិងខ្យល់កំពង់បក់បោកយ៉ាងខ្លាំងនៅលើដែនសមុទ្រខេត្តកែប។អ្នកបើកទូកដឹកភ្ញៀវទៅកាន់កោះទន្សាយឈ្មោះកែវឆេនភេទប្រុសអាយុ65ឆា្នំបាននិយាយប្រាប់អ្នកយកពត៏មានកាលពីព្រឹកថ្ងៃទី7សីហាថាទូកដឺកភ្ញៀវរបស់សហគមន៍ចំនួន16គ្រឿងត្រូវបានផ្អាកដឺកភ្ញៀវជាតិនិងអន្តរជាតិទៅកាន់កោះទន្សាយតាំងពីថ្ងៃទី2សីហាមកម្លេះ។អ្នកបើកទូកដែលមានវ័យជំនាស់ជាងគេរូបនេះនិយាយថាការផ្អាក់ដឺកភ្ញឿវទៅកាន់កោះទន្សាយត្រូវបានកងនគរបាលប្រចាំការកោះទន្សាយបានរារាំងទូកទាំង16គ្រឿងមិនអោយចេញដំណើរបានស្របពេលមានព្យុះនិងភ្លៀងមានរលកផងនោះកំពង់បក់បោកយ៉ាងខ្លាំង។អ្នកបើកទូកនិយាយថាទោះបីជាភ្ញៀវអង្វរអោយពួកគាត់ដឹកទៅកាន់កោះនោះយ៉ាងណាក៍ដោយក៍ហែកសំបុត្រមិនព្រមហែកសំបុត្រអោយទូកទៅដែរ។ហើយបើទៅមែនខ្លាចកើតមានគ្រោះថ្នាក់ដោយយក្សថាហេតុ។អ្នកបើកទូកមានវ័យ65ឆា្នំនិយាយថាចាប់ផ្អាក់ដឹកភ្ញៀវទៅកាន់កោះទន្សាយតាំងពីថ្ងៃទី2សីហារហូតមកដល់ព្រឹកថ្ងៃទី7សីហា2019នេះក៍នៅតែគេមិនទាន់អនុញាតអោយក្រុមទូកសហគមន៍ដឹកភ្ញៀវទៅកាន់កោះទន្សាយដែលមានចម្ងាយពីដែនគោកទៅកាន់កោះមានចម្ងាយ4គីឡូកន្លះ។សូមបញ្ជាក់ថាទូកក្នុងសហគមន៍សម្រាប់ដឹកភ្ញៀវទៅកាន់កោះទន្សាយនោះ8នាក់ដឹកទៅមកថ្លៃឈ្នួលចំនួន25ដុល្លាចំណែកឯដឹកជនបទេស7នាក់25ដុល្លាតែបើហែកសំបុត្រ3នាក់ក៍ចេញបាន។អ្នកយកពត៏មានចង់សួររឿងផ្សេងទៀតតាមទូរសព្វ័ក្រាន់តែប្រាប់អ្នកយកពត៏មានត្រូវបានអ្នកហែកសំបុត្របិតផ្ដាច់ការទាក់ទង។មានរូបទិដ្ឋភាពផែសម្រាប់ដឹកភ្ញៀវទៅកាន់កោះ។