ងាឧកញ៉ា សំផាន់ណារឹទ្ធ បានមកពីបោករាស្រ្ដ លក់ដីខ្យល់បានប្រាក់ដាក់ឡើងឧកញ៉ា មិនមែនបានមកពីការជួយអភិវឌ្ឍន៍សង្គមនោះទេ

0

ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩មានសេចក្ដីរាយការណ៍ មកថា÷ល្បីពេញខេត្តបន្ទាយមានជ័យហើយរឿង លោកឧកញ៉ា សំផាន់ ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ សំផាន់ណារឹទ្ធ ឌីវេឡូមែន ស្ថិតនៅ​ភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ជាក្រុមហ៊ុន បោកលក់ដីខ្យល់ បោករាស្រ្ដស្ទើទូរទាំងនគរ សូម្បីតែ ប្រជាពលរដ្ឋក្រីក្រអត់អីស៊ី ក៍ត្រូវបាញ់បោកលោកឧកញ៉ាសំផាន់ណារឹទ្ធដែ។

សេចក្ដីរាយការណ៍បន្តរថា÷ឧកញ៉ាសំផាន់ណារឹទ្ធ បានប្រើក្បាច់បោកដ៍ល្អបំផុតសំរាប់បោកជនក្រីក្រដូចជា ផ្ដល់ដីសម្ទានសង្គមកិច្ច ដល់ពលរដ្ឋក្រីក្រ ដោយមិនគិតប្រាក់ ពេលនោះប្រជាពលរដ្ឋក្រីក្រដែលអត់មានដីសំរាប់ធ្វើលំដ្ឋាន ក៍បានលង់ខ្លួនមកសុំដីគ្រប់គ្នា ស្ទើទូរទាំងប្រទេស។ ដោយឧកញ៉ាសំផាន់ណារឹទ្ធ បានប្រើល្បិចកល តម្រូវអោយពលរដ្ឋបង់ពន្ធតាមក្បាលដីជូនរដ្ឋ ក្នុងមួយប្លង់ដី២៥ដុល្លា ឡើងទៅយោងទៅតាមទំហ៊ុំដីធំតូច គិតជាម៉ែត្រការ៉េ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថាលោកឧកញ៉ា រូបនេះ តាមពិតមានប្រាក់តូឡើងធ្វើឧកញ៉ា មិនមែនកើតចេញពីការជួយអភិវឌ្ឍន៍សង្គមនោះទេ គឺបានមកពីបោករាស្រ្ដ។
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកឧកញ៉ាសំផាន់ណារឹទ្ធបានទេព្រោះអត់លេខទូសព្ទ័ទំនាក់ទំនង៕ដោយគេហទំព័រស្រទាប់យុវវ័យ