កំពង់ចាម ផ្លូវមួយខ្សែដែលតភ្ជាប់ពីភូមិចុងថ្នល់សង្កាត់បឹងកុកឆ្ពោះទៅវត្តបឹងកុកដែលរងការលិចលង់នារដូវវស្សាមិនអាចធ្វើចរាចរឆ្លងកាត់បាននារដូវវស្សាហើយជាផ្លូវដែលមាន
ប្រជាពលរដ្ធរស់នៅនិងធ្វើដំនើរជាប្រចាំពិសេសព្រះសង្ឃនិមន្តបិណ្ឌបាតនិងរៀនសូត្រដែលបង្កការលំបាករាល់ឆ្នាំប្រជាពលរដ្ធនិងព្រះសង្ឃបានសនើរសុំដល់ឯកឧត្ដមអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមមេត្តាជួយគិតគូរនិងកសាងអោយខ្ពស់ផុតទឹកប្រជាលរដ្ធលើកឡើងថាផ្លូវនេះមានប្រវែងប្រម៉ាណជា500ម៉ែតតែប៉ុណ្ណោះហើយបើចាក់ដីលើកអោយខ្ពស់ត្រឹមមួយម៉ែតទៀតពួកគាត់អាចធ្វើចរាចរបានជាអចិន្ត្រៃរាល់ថ្ងៃដោយមិនគិតថារដូវប្រាំងឬវស្សានោះឡើយ។




































