ខេត្តស្វាយរៀង៖ កម្លាំងផ្នែកអន្តោប្រវេសន៍របស់អធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ ក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសជនជាតិវៀតណាមឆ្លងដែនដោយខុសច្បាប់មករកស៊ីលក់ឆ្នោតនៅក្នុង
ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ចំនួន ៥ នាក់ក្នុងនោះមាន ប្រុស ៣ នាក់ ស្រី ២ នាក់ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង០៨និង៣០ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនជាតិវៀតណាម៥នាក់ មករកស៊ីលក់ឆ្នោតដោយខុសច្បាប់នោះមានឈ្មោះ៖
១-ឈ្មោះ កែវ យុឹង វ៉េ ភេទប្រុសអាយុ៥១ឆ្នាំ
២-ឈ្មោះ ឡេ ធី ត្រាង ភេទស្រី អាយុ៣៦ឆ្នាំ
៣-ឈ្មោះ ឡេ ធី ធី ភេទស្រី អាយុ៤០ឆ្នាំ
៤-ឈ្មោះ តាំ យ៉ាងបុិន ភេទប្រុសអាយុ៤៣ឆ្នាំ
៥-ឈ្មោះង្វៀង យ៉ាងមិន ភេទប្រុសអាយុ៤១ឆ្នាំ ។
ហេីយអ្នកទាំ៥នាក់មានទីលំនៅភូមិឡុងភួ ឃុំឡុងធឹង ស្រុកបេនកូវខេត្តតៃនិញ។
សម្ភារៈដកហូតមាន សន្លឹកឆ្នោតយួនចំនួន៩៤៤សន្លឹក។
បច្ចុប្បន្នជនជាតិវៀតណាម ៥ នាក់បាននាំយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យាអប់រំអោយឈប់មកលក់ឆ្នោតក្នុងក្រុងបាវិត រូចហេីយសមត្ថកិច្ចបានអោយវិលត្រឡប់ទៅប្រទេសដេីមវិញ៕ដោយ៖ជា រដ្ឋា




































