លោកមោក និមល អាងអ្នកធំនៅពីក្រោយខ្នង ក្លែងឯកសាររំលោភលក់ដីរហូតក្លាយជាសេដ្ឋីត្រូវបានឃាត់ខ្លួន

0

កំពង់ធំ៖ លោក មោក មឿន ហៅនិមល ដែលកន្លងមកនេះ បានរកស៊ីចាប់ពីខ្នងដៃ ក្លាយមកជាបាតដៃ ក្នុងមួយប៉ព្រិចភ្នែក តាមពិតគឺជាការបោកប្រាស់ ក្លែងឯកសាររំលោភដីធ្លី ដោយអាងមានអ្នកធំ នៅពីក្រោយខ្នង រហូតជីវភាព របស់លោក មោក មឿន ហៅ និមល ក្លាយជាអ្នកមានស្តុកសក្តម្ភក្នុងស្រុកសន្ទុក ដោយសារតែ រកស៊ីរំលោកភលើសេចក្តីទុកចិត្ត និងត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំ វាយខ្នោះតាមដីការ ។លោក មោក មឿន.ហៅនិមល ត្រូវបានគេដឹងថា ជាឈ្មួញរកស៊ី រកស៊ីមិនចេះទៀងត្រង់ មានបានដោយ​សារ តែការរំលោភ និងក្លែងឯកសារដីធ្លីដែលបានប្រព្រឹត្តនៅឃុំទីពោធ៏ស្រុកសន្ទុកខេត្តកំពង់ធំ ដោយអាង មានបងធម៌ជាខ្នងបង្អែក នៅពីក្រោយ បច្ចប្បន្នរស់នៅ ភូមិវាំ ខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។លោក មោក មឿន.ហៅនិមល ត្រូបានកំលាំងអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាម៉ោ ៩.៣០នាទីថ្ងៃទី៩ខែសីហាឆ្នាំ២០១៩ ពីបទក្លែងឯកសារដីធ្លី ទើបធ្វើជនសង្ស័យក្លាយជាមហាសេដ្ឋីមួយប៉ព្រឹកភ្នែក តែបាបកម្ម ត្រូវបាន សមត្ថកិច្ច ចាប់វាយខ្នងខ្នោះ ដោយអនុវត្ត តាមអភិក្រម ទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ឃាត់ខ្លួនជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ។សូមបញ្ជាក់ផងដែរថា ការឃាត់ខ្លួនសេដ្ឋដីធ្លីនេះ គឺត្រូវបានឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ លោក ឃុត គឹមសៀង បានប្តឹងទៅតុលាការ ឲ្យឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មោក មឿន ប្រុស៤៥ បទប្រើលិខិតក្លែងនិងឆបោក និងបានប្រព្រិត្តិ០៦ ០៦ ២០១៩ នៅចំណុចស្រែស្រម៉ ទីពោធិ ស្រុកសន្ទុក ខេត្តកំពង់ធ ដោយជនសង្ស័យបានប្រើមេដៃក្លែងក្លាយ ដើម្បីរំលោភដីធ្លី យកមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ។

ដោយ ប៊ុន រដ្ឋា