ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់លួចយកទឹកត្រចៀកកាំ នៅចំណុចក្នុងផ្សារទំនើប
ឡាក់គី(ផ្សាររតនាផ្លាហ្សា) ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ វេលាម៉ោង ១៤ និង០០នាទី ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ បេគ ជី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
ចំណែកឯជនរងគ្រោះមាន ឈ្មោះ ហាក់ បូណ៍មី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនទឹកត្រចៀកប្រេន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ គ្មាន។
សម្ភារៈបន្សល់ទុកមានទឹកត្រចៀកកាំម៉ាកប្រេន ០១ប្រអប់ ។
សមត្ថកិច្ចបានបន្ដថា កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានទទួលឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីជនរងគ្រោះ ករណីលួចទឹកត្រចៀកកាំម៉ាកប្រេន នៅក្នុងទំនើបឡាក់គី (ផ្សារតនាផ្លាហ្សា) នៅចំណុចកើតហេតុខាងលើ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































