កំពង់ធំ៖ ពាក្យចាស់ពោលថា គ្មានពិធីណាដែលហាមឃាតមាន់ពងនិងស្រូវមិនអោយស៊ីស្រូវនោះទេ! កំលាំងមន្រ្ដីឧទ្យានអនុរ័ក្ខនៃមន្ទីរ
បរិស្ថានខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួនមន្រ្ដីគ្រាប់ល្ពៅ៣នាក់ តាមការបញ្ចារបស់ស្ថាប័ន្ដអយ្យការអមសាលាដំបូងខេត្តកំពង់ធំដែលបានសហការណ៍ជាមួយមន្រ្ដីមន្ទីរបរិស្ថាន បន្ទាប់បានស្រាវជ្រាវរកឃើញថាជនសង្ស័យទាំង៣នាក់បានជាប់ពាក់ព័ន្ធនិងការ កាប់គាស់បំផ្លាញព្រៃ រុករាន ឆ្កាដុត និងឈូសឆាយដីព្រៃសហគមន៍ យកធ្វើជាកម្មសិទ្ធិ ដែលមានទីតាំងស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
សមត្ថកិច្ចនៃមន្រ្ដីបរិស្ថានបានអោយដឹងថាការអនុវត្តន៍ដីការនេះតាមបណ្ដឹងរបស់ប្រជាពលរដ្ន១៨០នាក់ដែលជាសមាជិកសហគមន៏តំបន់ការពារធម្មជាតិជាំម្រេច ! ជនសង្ស័យទី១ ឈ្មោះសោម ច័ន្ទកុម្ភៈ ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានសហគមន៏តំបន់ការពារធម្មជាតិជាំម្រេច ដែលមានទីកន្លែងកំណើតភូមិ១០មករា ឃុំបុស្សខ្នុរ ស្រុកចំកាលើ ខេត្តកំពង់ចាម និងបច្ចុប្បន្នមករស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានឃាត់ខ្លួនថ្ងៃទី០៧ខែសីហាឆ្នាំ២០១៩ ចោទពីបទ កាប់គាស់.រុករាន ឆ្ការដុត.ឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធប្រព្រឹត្តនៅលើដីសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីកំឡុងឆ្នាំ២០១៦.២០១៧.២០១៩តាមមាត្រា២០៦ កថាខណ្ឌ១នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ក្រមនីតិវិធីព្រហ្មទណ្ឌ។
ទី២ ឈ្មោះ.ហេង សារឿន ហៅ ម៉ៅ ភេទប្រុស អាយុ៦៧ឆ្នាំ មេភូមិតាឡែក ទីកន្លែងកំណើតនិងរស់នៅភូមិតាឡែក ឃុំសាលាវិស័យ.ស្រុកសាទបល្ល័ង្កខេត្តកំពង់ធំ។
ទី៣ ឈ្មោះ សិត ហាន ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្នរស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំជាជនខិលខូច បានឃុបឃឹតអោយពលរដ្នមួយចំនួនចូលទៅកាប់ឆ្កាព្រៃ រុករាន ឆ្កាដុត និងដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ជាំម្រេចនៅភូមិតាឡែក ឃុំសាលាវិស័យ.ស្រុកសាទបល្ល័ង្កខេត្តកំពង់ធំលក់ទៅអោយឈ្មួញក្នុងខេត្តនិងក្រៅខេត្ត។
ជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានលោកសេងប៉ុណ្ណាអនុប្រធាននិងជាចៅក្រមស៊ីបសួរនៃសាលាដំបូងខេត្តកំពង់ធំចេញដីការបង្កាប់អោយឃុំខ្លួននៅពន្ធធនាគាខេត្តកំពង់ធំហើយ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានអោយដឹងថាជនសង្ស័យ៣នាក់ខាងលើពិតជាជាប់ពាក់ព័ន្ធនិងចោទពីបទ កាប់គាស់.រុករាន ឆ្ការដុត.ឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធប្រព្រឹត្តនៅលើដីសហគមន៍តំបន់ការពារធម្មជាតិជាំម្រេចមែន ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំពិត ហើយកំលាំងបរិស្ថាន និងអាវុធហត្ថ ក៏បានទៅឃាតខ្លួនបញ្ចូនមកតុលាការ និងត្រូវបានតុលាការសំរេចឃុំខ្លួននៅពន្ធនាគាខេត្តកំពង់ធំរួចហើយដែរ៕




































